​ ​ក្រុមការងារ​ចំរុះ​ខេត្ត​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​រំលោភ​យក​ដីព្រៃ​រដ្ឋ​រាប់រយ​ហិកតា​នៅក្នុង​ភូមិ​ក្តុល​

0

​ខេត្តកំពង់ឆ្នាំង​៖​បន្ទាប់ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​គេ​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ​រាប់រយ​ហិកតា​នៅក្នុង​ភូមិ​ក្តុល ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជារ​អោយ​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក ជុន ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត បាន​ចុះទៅពិនិត្យ​វាស់វែង និង​ធ្វើការ​ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​ចោទថា លោក សោម សុទ្ធ មេភូមិ​ក្តុល និង​ឈ្មោះ ម៉ៅ វឿន ជា​ឈ្មួញ​គក់​ជេរ​ដី មាន​គ្រឿងចក្រ​លួច​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​រដ្ឋ​ខាងលើនេះ​។
​ ​លោក ជុន ថា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ចំរុះ​ខេត្ត បានអោយដឹងថា​៖ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជារ​អោយ​ក្រុមការងារ​ចំរុះ​ដែលមាន មន្ទីរ​សុរិយោដី​ខេត្ត ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ កងរាជអាវុធហត្ថ​ស្រុក​ខេត្ត នគរបាល​ស្រុក​ខេត្ត និង​អាជ្ញាធរ​ស្រុក​ទឹកផុស​ផងដែរ ចុះ​ស្រាវជ្រាវ​ករណី​ឈូសឆាយដី​ចំណុច​ខាងលើនេះ​។​
​លោក​អភិបាលខេត្ត​បានអោយ​ក្រុមការងារ​ចំរុះ​ពិនិត្យ​៖ ទី​១.​ត្រួត​ពិនិត្យមើល​ទីតាំង​ដី​គ្រប់​ចំណុច​ឈូសឆាយ​រួច និង​មិនទាន់​ឈូសឆាយ​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ២.​ផ្ទៀងផ្ទាត់​ទិន្នន័យ​រវាង​រដ្ឋបាល​ព្រៃឈើ និង​សុរិយោដី ៣.​ស្រាវជ្រាវ​រក​ក្បាលដី​ដែល​បាន​វាស់វែង​រួច ក្បាលដី​លេខ​ប៉ុន្មាន ឈ្មោះ​អ្វី ដី​ណា​ជា​ដី​ធ្វើ​អនុប្រយោគ ដី​ណា​ជា​ដី​ប្រជាពលរដ្ឋ ដី​ណា​ជា​ដីព្រៃ​រដ្ឋ ៤.​ដី​ដែល​គេ​លបលួច​ឈូសឆាយ​រួចរាល់​មាន​ហិកតា អ្នកណា​ជា​អ្នក​ឈូសឆាយ ទិញ​ពី​អ្នកណា​ពិតប្រាកដ មានច្បាប់​អនុញាតិ​អោយ​ឈូសឆាយ​ឬទេ ៥.​ពាក់ព័ន្ធ​ទៅនឹង​ការចែក​លុយ​ក្នុង​១​គ្រួសារ​១០០​ដុល្លា អ្នកណា​ជា​អ្នក​ចែក​? បាន​លុយ​ពី​ណា​? មាន​គោលបំណង​អ្វី​? ៦. ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ​រឿងហេតុ​នេះ ៧.​ត្រូវធ្វើ​របាយការណ៍​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ចំណែក​ការចុះ​ស្រាវជ្រាវ​ក្នុងថ្ងៃនេះ​ក្រុមការងារ​ចំរុះ​ខេត្ត បាន​ចុះ​វាស់​និយាម​កាម​លើដី​ឈូសឆាយ​ជាក់ស្តែង​ទាំងអស់​ដើម្បី​ផ្ទៀងផ្ទាត់​ទិន្ន័យ​ជាមួយ​ទិន្ន័យ​ចាស់ និង​ក្តាប់​ព័ត៌មាន​ពី​អ្នក​ពាក់​ព​ន្ធ័​ពុំទាន់​បានទទួល​លទ្ធផល​នៅឡើយ​ទេ​។​
​ ​ដោយឡែក​តំណាង​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ រស់នៅក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស សុំ​លាក់​ឈ្មោះ​បានអោយដឹងថា​៖ កន្លងមក​មាន​ឈ្មួញ​គក់​ជេរ​ដី និង​លោក​មេភូមិ​ក្តុល បាន​ឃុបឃិត​គ្នា​បោកប្រាស់​ប្រជាពលរដ្ឋ​ដោយ​យកលុយ​ជា​ធ្នាក់ គឺ​គេ​បាន​យកលុយ​អោយ​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​១០០​ដុល្លា ដោយ​ប្រាប់ថា​ជា​លុយ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​បានអោយ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ទទួល​យកលុយ ក្រោយមក​គេ​បាន​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ទៅធ្វើ​ឯកសារ​ទិញ​ដី​លក់​ទៅអោយ​ឈ្មួញ​នៅ​ចំណុច​ដក់​ត្រី ភូមិ​ក្តុល ហើយ​ឈ្មោះ ម៉ៅ វឿន ដែលមាន​អា​បុល​៤​គ្រឿង អេស្កាវ៉ាទ័រ​១​គ្រឿង និង​ត្រាក់ទ័រ​ធំៗ​៣​គ្រឿង ក៏បាន​លួច​ឈូសឆាយ​ដីព្រៃ​ទាំងនោះ​ជា​បន្តបន្ទាប់​រយះពេល​ជិត​១​ឆ្នាំ​បាន​ប្រមាណ​៤០០​ហិកតា​ហើយ​។​ ​ទាក់ទង​និង​រឿងនេះ​លោក សោម សុទ្ធ មេភូមិ​ក្តុល បានអោយដឹងថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​ឡើយ ចំពោះ​ការទិញ​លក់​ដី​ជា​រឿង​អ្នកទិញ​ដី​ជាមួយ​ប្រជាពលរដ្ឋ​។​ដោយឡែក​ឈ្មោះ ម៉ៅ វឿន ជា​អ្នក​គួ​ក​ជេរ​ដី​និង​ឈូសឆាយ​ដីព្រៃ មិនអាច​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ ព្រោះ​ពេល​តេ​ចូល​លោក​បាន​បិត​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមីនា​នេះ​។​
​ ​ជុំវិញ​រឿង​ខាងលើនេះ​គេ​ឆ្ងល់​ថា ចំណុច​ដក់​ត្រី​នេះ​ត្រូវបាន​គេ​ឈូសឆាយ​ដីព្រៃ​ជិត​១​ឆ្នាំ​មកហើយ ហេតុ​អី​ទើបតែ​មានការ​ភ្ញាក់ផ្អើល ហើយ​នៅក្នុង​រយះ​ជិត​១​ឆ្នាំ​ពេលនេះ​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ម្តេច​មិនដឹង​និង​មិ​ទប់ស្កាត់​។​ដោយឡែក​មន្ត្រី​សុរិយោដី​ខេត្ត​បានអោយដឹងថា ដី​នៅ​ចំណុច​នេះ​មួយចំនួន​ក្រុម​និ​សិ​ត្ស​បាន​វាស់វែង​អោយ​ប្រជាពលរដ្ឋ ករណីនេះ​ពេល​ក្រុមការងារ​ចំរុះ​វាស់វែង​ហើយ​យក​ទិន្ន័យ​នេះ​ទៅ​ផ្ទៀងផ្ទាត់​ជាមួយនិង​ទិន្ន័យ​ចាស់ និង​ទិន្ន័យ​របស់​រដ្ឋបាល​ព្រៃឈើ​ខេត្ត ទើប​ដឹងថា​ដីព្រៃ​រដ្ឋ​ដែល​គេ​ឈូសឆាយ​រំលោភ​យក​ទាំងអស់នោះ​មាន​ប៉ុន្មាន​ហិកតា ហើយ​អាជ្ញាធរខេត្ត​និង​ត្រូវ​ចាត់ការ​បែបណា​៕

DSC05487 DSC05485 DSC05479 DSC05511
​ ​