​ ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បើក​សិក្ខាសាលា ក្រោម​ប្រធានបទ​៖​ការប្រើប្រាស់​វិទ្យុ​ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​

0

​ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៦​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​103​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​សហការ​ជាមួយនឹង​សាជីវកម្ម​សោតទស្សន៍​អូស្ត្រាលី​( A.B.C)​ដែល​កំពុង​អនុវត្ត​លើ​គម្រោង​ជួយ​ប្រព​ន្ឋ័​ផ្សព្វផ្សាយ​ក្នុង​កម្ពុជា​(ccap)​បានរៀបចំ​បើក​សិក្ខាសាលា​ក្រោម​ប្រធានបទ​៖​ការប្រើប្រាស់​វិទ្យុ​ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​ក្នុង​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ដែល​ធ្វើការ​ផ្ទាល់​នៅ​មូលដ្ឋាន​និង​វិទ្យុជាតិ​នគរ​ភ្នំ​ដើម្បី​ធ្វើយ៉ាងណា​ចែករំលែក​ព័ត៌មាន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ជាពិសេស​ធ្វើ​សេចក្តីរាយការណ៍​អំពី​ភាព​រីកចម្រើន​និង​បញ្ហា​ប្រឈម​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ឱ្យមាន​ប្រ​សិទ្ឋិ​ភាព​និង​លើកឡើង​បង្ហាញ​ផងដែរ​ពី​សកម្មភាព​ដែល​វិទ្យុ​នគរ​ភ្នំ​បាន​នឹង​កំពុង​ផលិតកម្ម​វិធី​គឺ​កម្មវិធី​សន្ទនា​មតិ​និង​កម្មវិធី​យើង​អាច​ធ្វើបាន​ក្នុងន័យ​រួមគ្នា​ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន​។​លោករ​ត្ន័​នា​តា​ប្រធាន​គម្រោង​ជំនួយ​ប្រព​ន្ឋ័​ផ្សព្វផ្សាយ​កម្ពុជា​ccap​ស៊ី​ខាប់​)​បាន​លើកឡើងថា​៖​ជំនួយ​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ស្ថាប័ន​សោតទស្សន៍​អូស្ត្រាលី​( A.B.C)​មាន​គោលការណ៍​នៃ​ការអនុវត្តន៍​គម្រោង​គឺ​ផ្តោតទៅលើ​ការប្រើប្រាស់​ប្រព​ន្ឋ័​ផ្សព្វផ្សាយ​ដើម្បី​លើកកម្ពស់​សម្លេង​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ការលើកកម្ពស់​គណនេយ្យភាព​និង​តម្លាភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​និង​ការរួមចំណែក​កសាង​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​ប្រព​ន្ឋ័​ផ្សព្វផ្សាយ​។​លោក​បន្តថា​៖​តាមរយៈ​គម្រោង​ជួយ​ប្រព​ន្ឋ័​ផ្សព្វផ្សាយ​ក្នុង​កម្ពុជា​នេះ​ស្ថាប័ន​សាជីវកម្ម​សោទទស្សន៍​អូស្ត្រាលី​បាន​នឹង​កំពុងផ្តល់​ការគាំទ្រ​បច្ចេកទេស​និង​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​នៃ​វិទ្យុ​ហ្វេ​ស​អឹម​ជាតិ​នគរ​ភ្នំ​ខេត្តសៀមរាប​កំពត បាត់ដំបង​និង​កំពង់ចាម​រួមជាមួយ​នឹង​វិទ្យុ​សហគមន៍​ស្ត្រី​នៅ​ខេត្តក្រចេះ​។​គម្រោង​នេះ​កំពុង​អនុវត្តន៍​ដំណាក់កាល​ទី​២​បន្ទាប់ពី​ដំណាក់កាល​ទី​១​រយៈពេល​៤​ឆ្នាំ​(២០១១​ដល់​២០១៥)​។​តាមរយៈ​ល​ទ្ឋ​ផល​ក្នុងដំណាក់កាល​ទី​១ គម្រោង​ដំណាក់កាល​ទី​២​នេះ​នឹង​ផ្តោ​ពី​កំណើន​នៃ​ការយល់ដឹង​និង​ការរាយការណ៍​អី​អំពើហិង្សា​លើ​ស្ត្រី រួមជាមួយ​វិធានការ​ដោះស្រាយ​របស់​អា​ជ្ញា​ធរ​ដែល​បាន​កើតមាន​រួចមកហើយ​នៅក្នុង​ដំណាក់កាល​ទី​១​តាមរយៈ​កម្មវិធី​ដែល​យើង​អាច​ធ្វើបាន​។​កម្មវិធី​ទាំងពីរ​ដែល​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​កំពុង​ដំណើការ​វា​សមស្រប​ទៅនឹង​គោលដៅ​យុ​ទ្ឋ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល ក៍​ដូចជា​ជួយ​បង្កើន​សម្លេង​របស់​អាជ្ញា​ធ​រពាក់​ព​ន្ឋ័​ទាំងអស់​រួមទាំង​ប្រជាពលរដ្ឋ​ក្នុងការ​រួមដៃគ្នា​លើកកម្ពស់​អភិបាលកិច្ច​ល្អ​និង​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី​។​ក្នុង​បទ​បង្ហា​របស់​ក្រុមការងារ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​បាន​បង្ហាញថា​៖​កន្លង​មកជួប​បញ្ហាលំបាក​មួយចំនួន​ដូចជា​៖​វាគ្មិន​មួយចំនួន​តូច​មិន​អញ្ជើញ​ចូលរួម​តាម​ការអញ្ជើញ​ក្នុង​កម្មវិធី​គ្មាន​សមត្ថភាព​ឬ​មិនត្រូវ​ជំនាញ​ដើម្បី​ពិភាក្សា​វាគ្មិន​ជា​ស្ត្រី​ចូលរួម​ក្នុង​កម្មវិធី​មាន​ចំនួន​តិចតួច​កង្វះខាត​ការទទួលបាន​ព័ត៌មាន​ពាក់​ព​ន្ឋ័​នឹង​ការងារ​របស់​មន្ទីរ​អង្គភាព​ស្ថាប័ន​ឬ​អាជ្ញាធរ​លំបាក​ចុះទៅ​មូលដ្ឋាន​ក្នុង​ការយក​ព័ត៌មាន​។​ថ្លែង​ក្នុងនាម​អាជ្ញាធរខេត្ត​ថ្នាក់ដឹកនាំ​ខេត្ត លោក ប៊ុន​ថា​ឬ​ទ្ឋិ​អភិបាលរង​ខេត្ត​បាន​សំណូមពរ​យ៉ាងទទូច​ដ​ល់​ស្ថាប័ន​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ វិស័យ​ឯកជន​និង​អង្គការក្រៅរដ្ឋាភិបាល​នានា ចូលរួម​ជា​វាគ្មិន តាម​សំណើរ​អញ្ជើញ​របស់​អាជ្ញាធរខេត្ត​(​កាលពីមុន​ប្រធាន​មន្ទីរ​ជា​អ្នកធ្វើ​លិខិតអញ្ជើញ តែ​ចាប់ពីពេលនេះ​ទៅ​ប្រធាន​មន្ទីរ គ្រាន់តែ​ធ្វើ​តារាង​ប្រក្រតីទិន បញ្ជូនមក​អភិបាល​នៃ​គណៈ​អភិបាលខេត្តៗ​នឹង​ចាត់តាំង​ចំៗ​មន្ត្រី​ដែល​ត្រូវ​ចូល​ជា​វាគ្មិន​។​ករណីនេះ ដើម្បី​ចៀសវាង​ការរក​លេស​គេចវេស​ឬ​ក៍​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ទៅ​ជំនួស​ដែល​មិនអាច​ដោះស្រាយ​ឬ​ឆ្លើយតបបាន​សមរម្យ​ទៅនឹង​បញ្ហា​។ លោក ប៊ុន ថា​ឬ​ទ្ឋិ បាន​ជម្រុញ​ដល់​មន្ត្រី អាជ្ញាធរ​ពាក់​ព​ន្ឋ័​ទាំងអស់ ត្រូវ​ចាត់ទុក​កម្មវិធី​សន្ទនា​មតិ​ថា​ជា​វេទិកា​សម្រាប់​ស្ថាប័ន​ជំនាញ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រួម​ដោះស្រាយ​ក្តីកង្វល់​របស់​សង្គម​ដែល​ទាក់ទិន​ទៅនឹង​វិស័យ​ដែល​យើង​ពាក់​ព​ន្ឋ័ កម្មវិធី​នេះ​មិនមែនជា​វេទិកា​ជេរប្រមាថ​ឬ​ក៍​ជា​ការឡើង​ជ្រុ​ញ​នោះដែរ លើកលែងតែ​មន្ត្រី​ឆ្លើយតប​ឬ​ដោះស្រាយ​មិន​ចំ​គោលដៅ​ទើប​សមជា​សាច់ជ្រូក​ដែល​ត្រូវ​ឡើង​ជ្រុ​ញ​។ លោក​បានស្នើ​ដល់​ក្រុមការងារ​កម្មវិធី​វិទ្យុ អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ ត្រូវ​ស្រង់​មតិយោបល់​និង​សំណូមពរ​ផ្សេងៗ​របស់​ប្រិយមិត្ត​រួច​ផ្តល់ឱ្យ​សាលាខេត្ត ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលខេត្ត​ពិចារណា​និង​ដោះស្រាយ​តាម​ជាក់ស្តែង​។​
​ក្នុង​ខេត្តសៀមរាប​ច្ចុ​ប្បន្ន​មាន​វិទ្យុ​សរុប​ចំនួន​៣៣​ក្នុងនោះ​វិទ្យុ​ផ្សាយ​ផ្ទាល់​ចំនួន​២០​ស្ថានីយ៍ ផ្សាយ​បន្ត​ចំនួន​១៣​ស្ថានីយ៍ ។​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​១០៣​មេ​ហ្កា​ហឺត​ជា​វិទ្យុ​របស់​រដ្ឋ ចាប់ដំណើរការ​ផ្សាយ​ពី​ខែមករា​ឆ្នាំ​២០១១​រហូតមក​និង​ធ្វើការ​ផ្សាយ​ពី​ម៉ោង​៥.៣០​នាទី​ព្រឹក ដល់​ម៉ោង​១១​យប់ ក្នុង​១​ថ្ងៃ​ផ្សាយ​១៧​ម៉ោង កន្លះ​។​ក្នុងនោះ​ផលិតកម្ម​វិធី​ព័ត៌មាន បទ​យកការណ៍ កម្មវិធី​អប់រំ កម្មវិធី​កំ​សាន កម្មវិធី​កសិកម្ម កម្មវិធី​វប្បធម៌​កម្មវិធី​អភិវឌ្ឍ កម្មវិធី​ច្បាប់ កម្មវិធី​សន្ទនា​មតិ និង​កម្មវិធី​យើង​អាចធ្វើ​បាន​។ ដោយ​គឿន​វេត​

20160323_082946 20160323_082418 20160323_082306