សៀមរាប ៖ ជនសង្ស័យប្រុសស្រីជាមុខសញ្ញាដែលធ្លាប់ជាប់ព័ន្ធធានាគា ចំនួនពីរនាក់និងបក្សពួកភេទប្រុសម្នាក់នេះរស់នៅក្នុងខេត្តសៀមរាបត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពួកខេត្តសៀមរាបសហការណ៍ជាមួយនិងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានននគរបាលខេត្តសៀមរាបចុះប្រតិបត្តិការណ៍តាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី១៨ខែឩសភាឆ្នាំ២០១៤កន្លងទៅរួចយកមកកាន់ការិការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានននគរបាលខេត្តសៀមរាបដើម្បីធ្វើការសួនាំជាប់ពាក់ព័ន្ធក្នុងករណីចាត់ចែងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចនៃការិការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួននិងបានធ្វើការសួរនាំចំពោះជនសង្ស័យទាំងបីនាក់ពួកគេបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនូវករណីទាំងអស់ខាងលើពិតប្រាកដមែន ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើសមត្ថកិច្ចយើងបានរកឃើញនូវគ្រឿងញៀនខុសច្បាប់ប្រភេទម៉ាទឹកកកចំនួន ១២ កញ្ចប់ស្មើនិង១,៨ ក្រាម និងសម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ដោយ គ្រឿងញៀនទាំងអស់នេះជនសង្ស័យបានធ្វើសកម្មភាពនៅក្នុងការដឹកជញ្ជូនដោយបានប្រើរូបភាពយកគ្រឿងញៀនប្រភេទម៉ាទឹកកកទាំងអស់មកលាក់ទុកក្នុងសៀវភៅដោយបានកាត់ក្រដាស់សៀវភៅទាំងអស់ចំពាក់កណ្តាលសន្លឹកសៀវភៅដើម្បីបង្កប់គ្រឿងញៀនតែទោះបីជាជនសង្ស័យទាំងបីនាក់មានល្បិចខ្ពស់ក្នុងការបំភាន់ភ្នែកយ៉ាងណាក៏ដោយក៏មិនអាចរត់គេចពីសំណាញ់ច្បាប់បានឡើយ ៕ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ