​អាជ្ញាធរ​ក្រុង​រៀបចំ​សំអាត​បរិស្ថាន​ការពា​សន្តិសុខ​ក្នុង ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

0

​ស្ទឹងត្រែង​៖​សាលាក្រុង​ស្ទឹងត្រែង​បានរៀបចំ​បរិស្ថាន និង​ពង្រឹងកំលាំង​ការពារ​សន្តិសុខ​ក្នុង​ក្រុង ដើម្បី​ត្រៀមលក្ខណៈ​ទទួល អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដើម្បី​ការពារ​សន្តិសុខ​ឲ្យ​បានល្អ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ណ៏​ដែល​បានមក លេង​នៅ​ខេត្តស្ទឹងត្រែង​។​
​លោក​ប៊ុន​ណា​រី​អភិបាលក្រុង បានបញ្ជាក់​នៅ​ថ្ងែ​ទី​២៤​មិនា​ឆ្នាំ​២០១៦​ថា​៖​យន្តការ​នេះ មន្ទីរ​អង្គភាព​- ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ជំនាញ​បាន​លើក​ផែនការ សំរាប់​អនុវត្ត​ក្នុងឆ្នាំនេះ មិន​ខុសពី​ឆ្នាំមុនៗ​ទេ ។​20160324_131200
​លោក​អភិបាលក្រុង​បាន​អះអាងថា​៖​តប​ទៅ​និង​គោល​ការ​ណ៏​ខាងលើនេះ​សាលាក្រុង​ក៏បាន​លើក​គោល​ការ​ណ៏​ការ ការពារ​សណ្តាប់ធ្នាប់​ស​ន្តិ​សុខ ការងារ​សម្អាត​បរិស្ថាន ដើម្បី​ធ្វើ​ឲ្យ​ក្រុងមាន​សោ​ភណ្ឌ​ភាព​ផង បញ្ជៀ​ស​នៅ​ឧបទ្ទវហេតុ​ផ្សេងៗ​ផង អញ្ចឹង​យើង​បាន​ពង្រឹងកំលាំង​ប្រជា​ការពារ ដែល​យើង​បាន​បង្កើត​ហើយ​នោះ​បច្ចុប្បន្ន​នៅ​ក្រុង​ស្ទឹងត្រែង​ទាំងមូល​មានកំ​លាំង​ប្រជា​ការពារ​៣៣៦​នាក់​អញ្ចឹង​កំលាំង​យើង​អាច​ពង្រាយ​ទៅតាម​ភូមិ​គ្រប់​ភូមិ​ទាំងអស់​ដើម្បី​ចូលរួម​ជាមួយ​នគ​បាល​សំរាប់​ក្រុង​ស្ទឹងត្រែង​យើង​នេះ​យើង​ទប់ស្កាត់បាន​គ្រោះថ្នាក់​ចរាចរ​ណ៏ ទប់ស្កាត់បាន​ចោរលួច​ចោរប្លន់ អញ្ចឹង​យើង​ពង្រឹង​កំលា​ង​បន្តទៀត​ដើម្បី​ធ្វើយ៉ាងណា​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នេះ​ជូន​សុវត្ថិភាព​ក៏ដូចជា​ប្រជាពលរដ្ឋ​។​20160324_131313
​លោក​ជា​.​វណ្ណ​ចៅសង្កាត់​ស្ទឹងត្រែង​បញ្ជាក់ថា​៖​អាជ្ញាធរ​សង្កាត់​តែងតែ​ចូលរួម​ជា​រៀងរាល់ឆ្នាំ​រៀបចំ​ក្រុមការងារ​ការពារ​សន្តិ​សុខ រៀបចំ​ក្រុង​ស្អាត​និង​បាន​ចាត់ចែង រៀបចំ​ទីកន្លែង​លេង​កំ​សាន​នៅតាម​ទី​អារាម​ទៅតាម​ប្រ​ពែ​ណី​ជាតិ​យើង​តែ​ប្រជាពលរដ្ឋ​មួយចំនួន​និយម​ចេញ​ទៅលេង​នៅក្រៅ​ខេត្ត​ធ្វើ​ឲ្យ​បាត់បង់​និង​ភ្លេច​ប្រពៃណី​របស់ខ្លួន​។​20160324_131427
​លោក​បញ្ចាក់​ថា​ឆ្នាំនេះ​សង្កាត់​និង​រៀបចំ​ឲ្យ​បាន​ប្រសើរ​ជាង​ឆ្នាំមុន ដើម្បី​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​នៅ​លេង​កំ​សាន​ក្នុង​ទី​អារាម​ចៀសវាង​នាំគ្នា​ទៅលេង​ទៅ​ឆ្ងាយ ដូចជា​នាំគ្នា​ទៅលេង​ទឹក​-​ទៅលេង​ខេត្ត​នានា​ចោលផ្ទះ​- និង​អាច​ចៀសវាង​បាន​ពី​ការគ្រោះថ្នាក់​ចរាចរ​ណ៏​ផង​។​
​ ​លោកស្រី​ឃុន ស៊ា​ង​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ក្រុង​ស្ទឹងត្រែង បាន​សាទរ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​សាលាក្រុង និង​សង្កាត់​ពីព្រោះ​ការធ្វើ​បាន​បែបនេះ ប្រជាពលរដ្ឋ​យើង​បាន​លេង​កំ​សាន​សប្បាយ​នៅក្នុង​វត្ត រក្សាបាន​នៅ​ប្រពៃណី​របស់​ខ្មែរ​យើង ដូចជា​របែង​របាំ​ចោល​ឈូង​បោះ​អ​ង្គុ​ញ​ជាដើម​។​​លោកស្រី​បន្ថែមថា​៖​ក្នុងនាម​ជា​ប្រជាពលរដ្ឋ ក៏​ចូលរួម​ជួយ​អប់រំ​កូនចៅ​ឲ្យ​ប្រកាន់​ខ្ជាប់ខ្ជួន នៅ​អំពើ​ល្អ​វៀរចាក​នូវ​អំពើ​អប្បាយមុខ​ផ្សេងៗ​ផងដែរ​។​
​សូមបញ្ជាក់ថា​៖​គណៈកម្មការ​កែលំអរ​សោ​ភណ្ឌ​ភាព​ខេត្ត​ក៏ដូចជា​សាលាក្រុង​បានកំណត់​យក​វត្ត​ក្នុង​ក្រុង​ចំនូ​ន​៤​ធ្វើជា​ទីកន្លែង​កំ​សាន​រួមមាន​វត្ត​ពោធិញ្ញាណ (​ហៅ​វត្ត​ព្រះអង្គ​ធំ​)​វត្ត​ស្រះកែវ​មុនី​វណ្ណ​(​ហៅ​វត្ត​លើ​)​វត្ត​ខ​ត្តិ​យា​រាម​(​ហៅ​វត្ត​កណ្តាល​)​និង​វត្ត​ធម្ម​រង្សី (​ហៅ​វត្ត​បា​ចុង​)​ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​និយម​មកលេង​ជា​រៀងរាល់ឆ្នាំ​៕