បន្ទាយមានជ័យ៖ ពលរដ្ឋ រស់នៅភូមិកងវ៉ា និងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ជាច្រើនគ្រួសារកំពុងរងបញ្ហាដីហុយនិងភ័យខ្លាចពីសុវត្ថិភាពខ្លួនឯង ក៍ដូចជាកូនចៅរបស់ពួកគាត់ខណះរថយន្តដឹកដីជាច្រើនគ្រឿងបើកលឿនហុយដីពេញភូមិ។
បើតាមការអះអាងពីពលរដ្ឋរស់នៅភូមិខាងលើបានរៀបរាប់ថា:មួយថ្ងៃៗមានរថយន្តដឹកដីរាប់សិបគ្រឿងឯណោះ ចេញចូល បើកបរគ្មានគោរពច្បាប់ គ្មានយោគយល់សោះ ខ្លះឃើញមានក្មេងដើរក្បែរថ្នល់វិញនោះគឺអស់លោកតៃកុងបើកលឿនរកបុកសម្លាប់ចោល ជួនកាលចុះមកស្តីបន្ទោសថែមទៀត ជាពិសេសនោះមាន់ ទា គោ ជ្រូកពួកគាត់ត្រូវបានរថយន្តទាំងនោះកិនស្លាប់ចង់អស់ហើយ ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត ក្រុងមេត្តាដោះស្រាយនូវកង្វល់ទាំងអស់របស់ពួកគាត់ផង។
បើតាមប្រភពព័ត៍មានមួយចំនួនបានអោយដឹងថា ទីតាំងជីកអាចម៌ដីនោះ មានចំនួន៤ក្រុមហ៊ុន ទី១ក្រុមហ៊ុន ភ្លន់ ហុងជាកូនលោក ភ្លន់ តារា ជាមេបញ្ជាការសឹងរងខេត្តទី២ ក្រុមហ៊ុន ឡាច ហុក ទី៣ ក្រុមហ៊ុនញាំ សាវន និងទី៤ ក្រុមហ៊ុន ទុយ វីន ។
ពាក់ព័ន្ធបញ្ហាទាំងអស់ខាងលើនេះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលបានអោយអ្នកព័ត៍មានដឹងតាមរយះទូរស័ព្ទថា លោកទទួលស្គាល់ថាមានក្រុមហ៊ុន ចំនួន៤និងមានក្រុមហ៊ុនមួយចំនួនមិនទាន់មានអាជ្ញាប័ណ្ណ និងកំពុងរត់ការទៅសាលាខេត្តផងដែរ ហើយខាងមន្ទីរយើងក៏ព្រមាន និងបញ្ឈប់ផងដែរ។មន្ទីរបានណែនាំអប់រំ ដល់តៃកុងរថយន្ត និងអោយបើកបរយឺតៗ។
ជាមួយនិងបញ្ហារថយន្តដឹកដីនេះផងដែលកន្លងមកអាជ្ញាធរខេត្តបន្ទាយមានជ័យមានបានធ្វើការហាមមិនអោយមានការកាយដីភ្នុំនិងកំណត់យកលុយពីក្រុមរថយន្តដឹកដីតែការហាមមិនអោយកាយដីភ្នុំដូចជាមិនបានដោយបច្ចុប្បន្ននៅតែ ការយកលុយ ៕