ពោធិ៍សាត់៖ បុរសវ័យ៣០ឆ្នាំជាងម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយអត្ដឃាតខ្លួនឯងស្លាប់ក្រោមផ្ទះឈប់ឲ្យបន្ទុកនេះកាន់តែធ្ងន់ធ្ងរដល់ឨពុកម្ដាយពេលដែលផ្ទុកជំងឺរីងរៃច្រើនឆ្នាំមើលមិនជារូចមក។ ហេតុកានេះត្រូវបានម្ដាយជនរងគ្រោះក្រោកពីដំណេកចុះមកក្រោមផ្ទះប្រទះឃើញកាលពីវេលាមោ៉ង៥នឹង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ ត្រង់ក្រោមផ្ទះខ្លួនឯងភួមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលប៉ុស្ត៍មូលដ្ឋានទីនោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផូ ភក្ដី អាតុ៣១ឆ្នាំ នៅភួមិកើតហេតុខាងលើ។
ប្រភពមន្ត្រីដដែលនោះបន្តថា៖ បើតាស្ត្រីជាម្ដាយឈ្មោះ ហុក ហេង អាយុ៦៣ឆ្នាំរស់នៅក្នងបន្ទុកតែមួយបានប្រាប់ គឺជនរងគ្រោះមានជំងឹរីុងរៃនេះយូឆ្នាំហើយ បើទោះជាព្យាបាលក៍មិនជាដែរ គេតែងតែពោលពាក្យថាអាណិតឨពុកម្ដាយណាស់ ដែលខំរកសីុបានតិចតួចមើលជំងឺគេ។
ស្ត្រីជាម្ដាយបន្តថា៖ ក្រោយពេលជនរងគ្រោះពោលញឹកញា៉ប់នៅយប់ថ្ងៃកើតហេតុគេនៅដេកលើផ្ទះធម្មតាដូចសព្វមួយដង។ ទនងជាមោ៉ងខ្ទង់០១រំលងអាទ្រាធ កគាត់ដេកលង់លក់គេក៍ចុះដីយកខ្យែនីឡុងចងក៍នឹងរ៊តផ្ទះខាងក្រោម ចងក៍ទម្លាក់ខ្លួនស្លាប់ ទើបភ្លឺស្រាងៗ រូបគាត់ជាម្ដាយបានក្រោកពីដេកចុះមកក្រោមផ្ទះប្រទះឃើញកូនចង់ក៍សម្លាប់ខ្លួនបាត់ទៅហើយ ក៍ភ្ញាក់ផ្អើលតែម្ដង។នគរបានសមត្ថកិច្ចបច្ចែកទេសវិទ្យាសាស្ត្រគ្រូពេទ្យផ្នែកជំនាញកិច្ចការនេះ បានពិនិត្យសព ដោយនិយាយថាជនរងគ្រោះពិតជាអត្តឃាតសម្លាប់ខ្លួនដោយចងក៍មែន ដោយសាតែតូចចិត្តនិងជំងឺរីុងរៃមើលពុំជា ហើយអាណិតឨពុកម្ដាយផងក៍បញ្ចប់ជីវិតបែបនេះទៅ ក្រោយពេលពិនិត្យរូចសពប្រគលឲ្យគ្រួសារធ្វើបុណ្យ៕