ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានជ្រុលទៅបុកគូទរថយន្ដកាមរីឆ្លាមពីក្រោយពេញទំហឹងបណ្ដាអោយរងបួសធ្ងន់ដោយខ្លួនឯង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៥០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាក ស្កូបពី ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ1AR-1500 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូទរថយន្ដកាមរីឆ្លាមពីក្រោយពេញទំហឹងបណ្ដាលអោយដួលរងរបួសបែកក្បាល ចំណែករថយន្ដនិងម៉ូតូរងការខូចខាត។
ក្រោយពីកើហេតុអ្នករងរបួសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីអោយមកដោះស្រាយជាមួយម្ចាស់រថយន្ដ។ ក្រោយមកដោយភាគីខាងម៉ូតូមិនចង់មានរឿងវែងឆ្ងាយទើបព្រមសង់ថ្លៃការខូចខាតទៅអោយខាងរថយន្ដចំនួន5មឺុនដើម្បីបញ្ចប់រឿងតែម្ដង៕ជីម ភារ៉ា