មណ្ឌលគិរី៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌល គិរី មានការអប់អរសាទរនឹងមានការសប្បាយចិត្តជាខ្លាំង ដោយឃើញមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានធ្វើការស្ថាបនាផ្លូវចំនួនពីរខ្សែរនាពេលថ្មីៗនេះជូនពូកគាត់ ដែលផ្លូវទី១ មានប្រវែង១.២៧០ម៉ែត្រ ទទឹងចំនួន០៦ម៉ែត្រ ចាប់ពីស្ពានចំការតែទៅទល់នឹងផ្លូវជាតិលេខ 76Aផ្លូវទី២មានប្រវែង១.៧៣០ម៉ែត្រ ទទឹងចំនួន០៦ម៉ែត្រ ចាប់ពីក្បាលស្ពានចំការតែទៅទល់ នឹងផ្លូវថ្នល់ព្រះពននារាយដៃប្រាំបីជើងភ្នំដោះក្រមុំ ដែលជាការសំណូមពររបស់ពួកគាត់នៅ នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិនៅក្នុងក្រុងសែនមនោរម្យ កាលពីឆ្នាំ២០១៥នាពេលកន្លងមកនេះ។
ពួកគាត់បានប្រាប់អោយដឹងថា កាលពីមុនពួកគាត់ពិបាកក្នុងការធ្វើដំណើរណាស់ពីព្រោះផ្លូវ នៅទីនោះមានចង្ហុកជ្រៅៗច្រើនកន្លែងដោយសារនៅរដូវស្សាត្រូវបានទឹកហូរច្រោះដាច់ព្រមទាំងរអិល ហើយនៅរដូវប្រាំងវិញមានការហុយដីមកលើពួកគាត់ទៀត។
ពួកគាត់ក៏បានថ្លែងអំណរគុណដល់មន្ទីសារធារណការ និងជញ្ជូនខេត្ត ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានស្ថាប់នាផ្លូវចំនួន២ខ្សែរជូនពួកគាត់ ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូននូវកសិផល ដើម្បីដោះដូររកចំណូលថវិកា ដោះស្រាយនូវជីវភាពប្រចាំថ្ងៃ៕ប៊ូស្រា