បន្ទាយមានជ័យៈ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មលើទឹកដីខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ថ្មីៗនេះ ឯកឧត្ដមឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជ អាវុធហត្ថ លើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងឯកឧត្ដម ឧកញ៉ា អ៉ឹម ភាន់សុផល បានដឹកនាំក្រុមការងារជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារប្រជាពលរដ្ឋក្រីក្រនិងជនចាស់ជរាពិការចំនួនបីគ្រួសារក្នុង ភូមិអង្គារបុស្ប សង្កាត់ កោះពងសត្វក្រុងសិរីសោភ័ណ និងភូមិហ្លួងឃុំឬស្សីក្រោកស្រុកមង្គលបូរី។
ឯកឧត្ដម ឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង បានថ្លែងថាលោកតាលោកយាយចំនួនបីនាក់គឺ
លោកតា អ៉ឹម ផ្លែក អាយុ៨៧ឆ្នាំពិការភ្នែកទាំងពីរប្រពន្ធស្លាប់ចោលរស់នៅជាមួយកូនស្រីពិការភ្នែកដូចគ្នា ក្នុងភូមិអង្គាបុស្ស ក្រុងសិរីសោភ័ណ។ លោកយាយ ហុក តោត អាយុ៧៩ឆ្នាំ និឹង លោកតា គង់ រស់ អាយុ ៨៧ឆ្នាំ ទីទល័ក្រគ្មានទីពឹងរស់នៅក្នុងភូមិហ្លួងឃុំឬស្សីក្រោកស្រុកមង្គលបូរី គឺ ឯកឧត្ដម បានទទួលរ៉ាប់រងចិញ្ចឹមអស់មួយជីវិត ដោយឧបត្ថម្ភប្រចាំខែក្នុងមួយខែទទួលបានមួយគ្រួសារ២០ម៉ឺនរៀលនិងអង្ករមួយការ៉ុង។
ឯកឧត្ដម ឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង ថ្លែងបន្តថាដោយឱកាសបុណ្យចូលឆ្នាំជិតមកដល់និងស្របពេលដែល ឯកឧត្ដម កំពុងបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យផងនោះ ឯកឧត្ដមក៏បានទៅជួបសំណេះសំណាល និងសួរសុខទុក្ខព្រមទាំងនាំអំណោយ ទៅប្រគល់ជូនក្នុងម្នាក់ប្រាក់មួយលាន២សែនរៀល អង្ករពីរការ៉ុង ទឹកត្រីពីរយួរ ទឹកស៊ីអ៉ីវ ប្រេងសណ្តែក មួយដប ត្រីខពីរកេះ ទឹកក្រូពីរកេះ។បញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋក្រីក្រនិងជនចាស់ជរាពិការចំនួនបីគ្រួសារ ត្រូវបាន ឯកឧត្ដម ឧត្តមសេនីយ៍ រត្ន័ ស្រ៊ាងជួយឧបត្ថម រយះពេល៥ឆ្នាំកន្លងមកហើយ ហើយបានសន្យាថាជួយរហូតអស់មួយជីវិតរបស់ឯកឧត្ដម៕ដោយ:ឃិន គន្ធា