បុរស​ម្នាក់​សម្រេចចិត្ត​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ ​ចាស់​សម្លាប់ខ្លួន​តែ​មិន​ស្លាប់ សង្ស័យ​សរសៃប្រសាធ

0

 

​ភ្នំពេញ​៖​យុវជន​ម្នាក់ ត្រូវបាន​គេ​សង្ស័យថា មាន​ជំងឺ​សរសៃ​​ប្រសាធ​ប្រចាំកាយ​បានសម្រេច​ចិត្ត​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ដើម្បី​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​និង​ត្រូវបាន​ទូក​អ្នកនេសាទ​ជួយសង្គ្រោះ​ដោយ​ស្រង់​ពី​ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុច​ក្នុង​ទឹកទន្លេ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​មន្ត្រី​សមត្ថកិច្ច​បាន​និយាយថា​ជនរងគ្រោះ​ឈ្មោះ​ភូមិ ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខរ​បរជាកសិក​រ មាន​ប្រពន្ធ ឈ្មោះ​ស៉ី​ណា និង​មាន​កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ ព្រមទាំង​មាន​​ស្រុកកំណើត នៅ​ឃុំ​ពពេល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។photo_2016-04-26_09-53-24

​មន្ត្រី​សមត្ថកិច្ច​បាន​និយាយទៀតថា​បើតាម​ការរៀប​រាប់​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​មុន​កើត​ហេ​ត​ជនរងគ្រោះ​ទើបតែ​ជិះ​រថយន្ដ​មកពី​ខេត្ត​ត្បូងឃ្មុំ​មក​រាជធានី​ភ្នំពេញ​ក្នុងតម្លៃ​១៥០០០៛​ទាំង​ខ្លួន​ពុំមាន​ថវិការ​មួយ​រៀល​ព្រោះ​ជិះ​រថយន្ដ​អស់​ថវិកា​រហើយ​នៅសល់តែ​ទូរស័ព្ទ​អិន​ចុច​ពិល​១​គ្រឿង​ប៉ុណ្ណោះ​ក្នុង​គោលបំណង​មក​បើក​ថ្នាំ​ជំងឺសរសៃប្រសាធ​នៅ​មន្ទីរពេទ្យ​រ៉ូ​photo_2016-04-26_09-53-27ស្សី​ប៉ុន្តែ​បើក​ថ្នាំ​មិនបាន​ក៍​សម្រេចចិត្ត​ហៅ​ម៉ូតូឌុប​ជិះ​ពីរ​ពេទ្យ​រ៉ូ​ស្សី​មក​ស្ពាន​ជ្រោយចង្វារ​ដោយ​ជនរងគ្រោះ​គ្មាន​ថវិការ​ឲ្យ​ថ្លៃ​ម៉ូតូឌុប​ក៍​ប្រគល់​ទូរស័ព្ទ​អិន​ចុច​ពិល​១​គ្រឿង​ឲ្យ​ទៅ​ម៉ូតូឌុប​តែម្ដងទៅ​។​រួច​ជនរងគ្រោះ​បាន​ដើរ​មកដល់​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ រួច​លោត​សម្លាប់ខ្លួន​តែម្ដង តែ​មហា​សំណាង​មិន​ស្លាប់​និង​ត្រូវបាន​ទូក​អ្នកនេសាទ​ត្រី​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ ។​ហាស់ កំសាន្ដ​photo_2016-04-26_09-53-37