ក្រោយពី​មានការ​សំណូមពរ​ក្នុង​វេទិកាសាធារណៈ​ថ្នាក់ជាតិ មន្ទីរ​សាធារណៈការ​ខេត្តមណ្ឌលគិរី បានធ្វើ​ផ្លូវថ្នល់​ចាក់​កៅស៊ូ​ជូន​ពួកគាត់​

0

​មណ្ឌលគិរី​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល គិរី មានការ​អប់អរសាទ​រ​នឹងមាន​ការសប្បាយ​ចិត្តជា​ខ្លាំង ដោយ​ឃើញ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី បានធ្វើការ​ស្ថាបនា​ផ្លូវ​ចំនួន​ពីរ​ខ្សែរ​នាពេល​ថ្មីៗ​នេះ​ជូន​ពូក​គាត់ ដែល​ផ្លូវ​ទី​១ មាន​ប្រវែង​១.២៧០​ម៉ែត្រ ទទឹង​ចំនួន​០៦​ម៉ែត្រ ចាប់ពី​ស្ពាន​ចំការ​តែ​ទៅ​ទល់នឹង​ផ្លូវជាតិ​លេខ 76A​ផ្លូវ​ទី​២​មាន​ប្រវែង​១.៧៣០​ម៉ែត្រ ទទឹង​ចំនួន​០៦​ម៉ែត្រ ចាប់ពី​ក្បាលស្ពាន​ចំការ​តែ​ទៅទល់ នឹង​ផ្លូវថ្នល់​ព្រះ​ពន​នា​រាយ​ដៃ​ប្រាំបី​ជើងភ្នំ​ដោះ​ក្រមុំ ដែលជា​ការ​សំណូមពរ​របស់​ពួកគាត់​នៅ នៅក្នុង​វេទិកាសាធារណៈ​ថ្នាក់ជាតិ​នៅក្នុង​ក្រុង​សែន​មនោ​រម្យ កាលពី​ឆ្នាំ​២០១៥​នាពេល​កន្លងមកនេះ​។photo_2016-04-26_09-54-05
​ពួកគាត់​បាន​ប្រាប់​អោយដឹងថា កាលពីមុន​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ណាស់​ពីព្រោះ​ផ្លូវ នៅ​ទីនោះ​មាន​ច​ង្ហុ​ក​ជ្រៅៗ​ច្រើន​កន្លែង​ដោយសារ​នៅ​រដូវ​ស្សា​ត្រូវបាន​ទឹក​ហូរ​ច្រោះ​ដាច់​ព្រមទាំង​រអិល ហើយ​នៅ​រដូវប្រាំង​វិញ​មានការ​ហុយ​ដី​មកលើ​ពួកគាត់​ទៀត​។​photo_2016-04-26_09-54-14
​ពួកគាត់​ក៏បាន​ថ្លែងអំណរគុណ​ដល់​មន្ទី​សារ​ធា​រណការ និង​ជញ្ជូន​ខេត្ត ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ស្ថាប់នា​ផ្លូវ​ចំនួន​២​ខ្សែរ​ជូន​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​នូវ​កសិផល ដើម្បី​ដោះដូរ​រក​ចំណូល​ថវិកា ដោះស្រាយ​នូវ​ជីវភាព​ប្រចាំថ្ងៃ​៕​ប៊ូ​ស្រា​