ភ្នំពេញ៖ជនជាតិម៉ាឡេស៉ីមានវ័យ៤០ម្នាក់ ត្រូវបានកម្លាំងន គរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ឃាត់បញ្ជូនបន្តទៅនាយកដ្ឋានជនឥន្តោប្រវេសន៍រាជធានីភ្នំពេញ ក្រោយរកឃើញថាពុំមាន ឯកសារគ្រប់គ្រាន់និងពុំមានលិខិតឆ្លងដែន ។
ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១៦ នៅត្រង់ចំណុច ហាងកាហ្វេមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោករឿន វន នាយប៉ុស្ដិ៍ច្រាំងចំរេះទី១ បានបញ្ជាក់ថា
នៅយប់កើតហេតុ មានគេឃើញជនជាតិម៉ាឡេស៉ីរូបនោះ បានដើរតែលតោលស្ពាយកាបូបតាមបណ្ដោយផ្លូវជាតិលេខ៥រួចមកឈប់នៅហាកាហ្វេមួយកន្លែងក្បែរប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ខណៈនោះសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានប្រទះឃើញដោយមានការសង្ស័យក៍ឃាត់សួរនាំទាំងយប់ដើម្បីរកឯកសារពាក់ព័ន្ធនិងលិខិតឆ្លងដែនប៉ុន្តែជនឥន្តោប្រវេសន៍រូបនោះពុំមានឯកសារអ្វីទាំងអស់។នាយប៉ុស្ដិ៍ច្រាំងចំរេះទី១លោករឿន វន បានបញ្ជាក់ទៀតថា បន្ទាប់ពី ឃាត់សួរនាំហើយនោះកម្លាំងនគរបាលបានសម្រេចដោយឃាត់ជនឥន្តោប្រវេសន៍នោះឲ្យសម្រាកមួយយប់នៅប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១តែម្ដង។ លោកនាយប៉ុស្ដិ៍ច្រាំងចំរេះទី១បានបញ្ជាក់បន្ថែមថា លុះព្រឹកឡើងថ្ងៃទី២៦ ខែ មិនា ឆ្នាំ ២០១៦កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនឥន្តោប្រវេសន៍ម៉ាឡេស៉ីម្នាក់នោះដែលពុំមានឯកសារបញ្ជាក់ឫលិខិតឆ្លងដែនទៅកាន់នាយកដ្ឋានជនឥន្តោប្រវេសន៍រាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕ហាស់ កំសាន្ដ