លោក​ឧ​ត្ត​ម​សេនីយ៍ រ​ត្ន័ ស្រ៊ាង និង លោក​ឧកញ៉ា អ៉ឹ​ម ភាន់​សុផល ជួប​សំណេះសំណាល​សួរសុខទុក្ខ​លោកតា​លោកយាយ​ពិការភ្នែក ទីទ័លក្រ​នៅ​បន្ទាយមានជ័យ​

0

​បន្ទាយ​មាន​ជ័​យៈ ឆ្លៀត​ក្នុងឱកាស​បំពេញបេសកកម្ម​លើទឹក​ដី​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦​ថ្មីៗ​នេះ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍ រ​ត្ន័ ស្រ៊ាង មេបញ្ជាការរង​កង​រាជ អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ឧកញ៉ា អ៉ឹ​ម ភាន់​សុផល បាន​ដឹកនាំ​ក្រុមការងារ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ចាស់ជរា​ពិការ​ចំនួន​បី​គ្រួសារ​ក្នុង ភូមិ​អង្គារ​បុ​ស្ប សង្កាត់ កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ និង​ភូមិ​ហ្លួង​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​។​photo_2016-04-26_09-55-58
ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍ រ​ត្ន័ ស្រ៊ាង បាន​ថ្លែងថា​លោកតា​លោកយាយ​ចំនួន​បីនាក់​គឺ​
​លោកតា អ៉ឹ​ម ផ្លែ​ក អាយុ​៨៧​ឆ្នាំ​ពិការភ្នែក​ទាំងពីរ​ប្រពន្ធ​ស្លាប់ចោល​រស់នៅ​ជាមួយ​កូនស្រី​ពិការភ្នែក​ដូចគ្នា ក្នុងភូមិ​អង្គា​បុស្ស ក្រុង​សិរីសោភ័ណ​។ លោកយាយ ហុក តោ​ត អាយុ​៧៩​ឆ្នាំ និ​ឹ​ង លោកតា គង់ រស់ អាយុ ៨៧​ឆ្នាំ ទី​ទ​ល័​ក្រ​គ្មាន​ទីពឹង​រស់នៅ​ក្នុងភូមិ​ហ្លួង​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី គឺ ឯកឧត្ដម បានទទួល​រ៉ាប់រង​ចិញ្ចឹម​អស់​មួយជីវិត ដោយ​ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​មួយខែ​ទទួលបាន​មួយ​គ្រួសារ​២០​ម៉ឺន​រៀល​និង​អង្ករ​មួយ​កា​រ៉ុង​។​photo_2016-04-26_09-55-44
ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍ រ​ត្ន័ ស្រ៊ាង ថ្លែងបន្តថា​ដោយ​ឱកាស​បុណ្យចូលឆ្នាំ​ជិត​មកដល់​និង​ស្រប​ពេលដែល ឯកឧត្ដម កំពុង​បំពេញបេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ​ផង​នោះ ឯកឧត្ដម​ក៏បាន​ទៅ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ព្រមទាំង​នាំ​អំណោយ ទៅ​ប្រគល់ជូន​ក្នុង​ម្នាក់​ប្រាក់​មួយ​លាន​២​សែន​រៀល អង្ករ​ពីរ​កា​រ៉ុង ទឹកត្រី​ពីរ​យួរ ទឹក​ស៊ី​អ៉ី​វ ប្រេងសណ្តែក មួយ​ដប ត្រីខ​ពីរ​កេះ ទឹក​ក្រូ​ពីរ​កេះ​។​photo_2016-04-26_09-55-33
បញ្ជាក់ថា គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ចាស់ជរា​ពិការ​ចំនួន​បី​គ្រួសារ ត្រូវបាន ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍ រ​ត្ន័ ស្រ៊ាង​ជួយ​ឧបត្ថម រយះពេល​៥​ឆ្នាំ​កន្លងមកហើយ ហើយ​បាន​សន្យាថា​ជួយ​រហូត​អស់​មួយជីវិត​របស់​ឯកឧត្ដម​៕​ដោយ​:​ឃិន គ​ន្ធា​