បុរស​ម្នាក់​សម្រេចចិត្ត​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ ​ចាស់​សម្លាប់ខ្លួន​តែ​មិន​ស្លាប់ សង្ស័យ​សរសៃប្រសាធ

0

 

​ភ្នំពេញ​៖​យុវជន​ម្នាក់ ត្រូវបាន​គេ​សង្ស័យថា មាន​ជំងឺ​សរសៃ​
​ប្រសាធ​ប្រចាំកាយ​បានសម្រេច​ចិត្ត​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ដើម្បី​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​និង​ត្រូវបាន​ទូក​អ្នកនេសាទ​ជួយសង្គ្រោះ​ដោយ​ស្រង់​ពី​ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុច​ក្នុង​ទឹកទន្លេ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​មន្ត្រី​សមត្ថកិច្ច​បាន​និយាយថា​ជនរងគ្រោះ​ឈ្មោះ​ភូមិ ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខរ​បរជាកសិក​រ មាន​ប្រពន្ធ ឈ្មោះ​ស៉ី​ណា និង​មាន​កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ ព្រមទាំង​មាន​​ស្រុកកំណើត នៅ​ឃុំ​ពពេល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។photo_2016-04-26_09-56-18 photo_2016-04-26_09-56-27 photo_2016-04-26_09-56-14