​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​គាំទ្រ សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា​ដែល​រៀបចំ​អោយមាន​កម្មវិធី​លើកសរសើរ​សិស្ស​គំរូ មាន​ក្រមសីលធម៌​ល្អ​

0

​លោ់ ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា​និង​អធិការកិច្ច​បាន​ថ្លែង​នូវ​ការគាំទ្រ​ដល់​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា​ដែល​បានរៀបចំ​អោយមាន​កម្មវិធី​លើកសរសើរ​សិស្ស​គំរូ មាន​ក្រមសីលធម៌​ល្អ​និង​គោរព​ឧិ​វាទ​គ្រួ បង្រៀន​ដែល​កម្មវិធី​នេះ​មាន​អត្ថន័យ​អប់រំ​កសាង​ធនធានមនុស្ស​។​​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ការគាំទ្រ​នេះ ខណៈ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ នា​ព្រឹក​ថ្ងៃទី​២៧​មីនាឆ្នាំ​២០១៦​។​photo_2016-04-26_12-16-10
​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​ក៏​ដូច​បច្ចុប្បន្ន​បាន​ជម្រុញ​យ៉ាងខ្លាំង​លើ​ការកែទម្រង់​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​គុណភាព​ចំណេះដឹង​របស់​សិស្ស និស្សិត​អោយមាន​ស្តង់ដារ ដែល​អាចធ្វើ​សមាហរណកម្ម​ជាមួយ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​បាន ហើយ ជាមួយ​ការលើក តម្លៃ​គុណភាព​អប់រំ​នេះ​ក្រួ​ង​អប់រំ​បានកំណត់​ចតុស្តម្ភ​នៃ​ការអប់រំ គឺ រៀន​ដើម្បី​មានចំណេះដឹង រៀន​ដើម្បី​មានចំណេះ​ធ្វើ រៀន​ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ រៀន​ដើម្បី​ចេះ​រួមរស់​ជាមួយគ្នា​ដោយ​សុខដុមរមនា​។​photo_2016-04-26_12-16-15
​លោកជំទាវ​ម៉ែន​សំអន​ចាត់ទុក​កម្មវិធី​ដែល​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា​ធ្វើឡើង​នេះ ថា ជាការ​រួមគ្នា​ជួយ កសាង​បណ្តុះ​ពុទ្ធិ​ដល់​យុវជន​យើង​អោយ​ក្លាយជា យុវជន​ពេញ​ដោយ​សក្តានុពល​ជា​ក្តីសង្ឃឹម​របស់​ជាតិ​។​photo_2016-04-26_12-16-23
​ក្នុង​ពិធី​នេះ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ចែក​រំ​លែ​នូវ​ទស្សនៈទាន​អប់រំ​ដល់​ក្មូ​យៗ​សិស្ស​នុ​សិស្ស​ជាច្រើន​រយ​នាក់​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយ​សូមអោយ​ក្មូ​យៗ​មា​នក​ត្ត​ញ្ញូ ចំពោះ​មាតាបិតា ជា​អ្នកមានគុណ ជា​ព្រះ​រស់ និង​ត្រូវ​ក​ត្ត​ញ្ញូ​លោក គ្រូ​អ្នកគ្រូ មា​នក​ត្ត​ញ្ញូ​ចំពោះ​ញាតិមិត្ត មិត្ត​ភក្ត្រ​ដែល​ជួយ​ក្មួយៗ​គ្រប់​កាលៈទេសៈ មា​នក​ត្ត​ញ្ញូ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​បាន​ខិតខំ​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ដើម្បី​នាំមក​នូវ​សុខសន្តិភាព​និង​ភាព​ព​រុងរឿង​ជូន​ប្រទេសជាតិ​។​photo_2016-04-26_12-16-18
​សូមបញ្ជាក់ថា សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា កន្លងមកនេះ​តែង​ធ្វើការ​ផ្សព្វផ្សាយ​ការអប់រំ​សីលធម៌​ដើម្បី​ចូលរួម​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​។​
​ក្នុង​កម្មវិធី​នេះ​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា​បានប្រគល់​ជូន​នូវ​ប័ណ្ណសរសើរ​ដល់​សិស្ស​គំរូ មាន​ក្រមសីលធម៌​ល្អ​ចំនួន​៣៨​នាក់ ដែលជា​សំណាង​អោយ​សិស្ស​ប្រមាណ​១០០០​នាក់​ចូលរួម​ក្នុង​កម្មវិធី​នោះ ៕​