ឧត្តរមានជ័យ៖ កាលពីម៉ោង៨និង៥០នាទី ថ្ងៃទី២៥ ឆ្នាំ២០១៦ ពិធីក្រុងពីលី បើកការដ្ឋានសាងសង់ភូមិស្រះកែវថ្មី ស្ថិតនៅខាងលិចភ្នំអាតោ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ពិធីរៀបចំក្រោមអធិបតីភាពលោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោកយឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។លោកស ថាវី អភិបាលខេត្ត បានមានប្រសាសន៍ថា លោកនិងចែកអំណោយជាសារុងដល់ ប្រជាពលរដ្ឋ៤០០នាក់ក្នុងម្នាក់ៗសារុង១និងលោកគ្រូ អ្នកគ្រូ២០នាក់ម្នាក់ៗថវិកា២០.០០០រៀល យាយជីតាជីចំនួន២០នាក់ម្នាក់ៗ១០.០០០រៀល ក្នុងពិធីនោះ លោកស ថាវី អភិបាលខេត្ត បានជំរាបជូនដល់ប្រជាពលរដ្ឋនិងសមាជិកនៃអង្គពិធីថា ដើម្បី អបអរសាទបុណ្យចូលឆ្នាំខ្មែរខាងមុខ លោកស ថាវី អភិបាលខេត្តសុំអញ្ចើញប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមជួបជុំគ្នា ម្តងទៀតនៅថ្ងៃទី២ ខែ៤ ឆ្នាំ២០១៦ នៅវេលាម៉ោងដដែល ហើយចូលរួមហូបនំបញ្ចុក១តោន។ពិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១១និង១៥នាទីឆ្នាំ២០១៦៕