​ពិធី​បិទ​អង្គសន្និបាត​បូកសរុប​ការងារ​សុខាភិបាល​ខេត្ត​

0

​ខេត្តសៀមរាប ឆ្លងតាម​ការបង្ហាញ ត្រួតពិនិត្យ ពិភាក្សា របស់​អង្គសន្និបាត​បូកសរុប​ការងារ​សុខាភិបាល រយៈពេល​២​ថ្ងៃ​មកនេះ​បានធ្វើ​ឲ្យ​អង្គសន្និបាត​ទាំងមូល​បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​ល្អៗ​ជាច្រើន ព្រមទាំង​បាន​រកឃើញ​នូវ​រាល់​បញ្ហា​ប្រឈម​មួយចំនួន ដែល​បណ្តា​មន្ទីរពេទ្យបង្អែក​នៃ​ស្រុក​ប្រតិបត្តិ​ទាំង​បួន និង មណ្ឌល​សុខភាព​តាម​ស្រុក​ប្រ​ត្តិ​ប​ត្តិ​បាន​ជួបប្រទះ​ហើយ ត្រូវបាន​អង្គសន្និបាត​ទាំងមូល​បានធ្វើការ​ដោះស្រាយ​ផងដែរ​។ ម្យ៉ាងទៀត​អង្គសន្និបាត​ក៏​រកឃើញ​នូវ​បទពិសោធន៍ និង វិធានការ​មួយចំនួន ដើម្បី​ជា​ប្រទីប​សម្រាប់​មន្ត្រី បុគ្គលិក​ពេទ្យ​យើង យកទៅអនុវត្ត​នៅ​នៅ​ឆ្នាំ​២០១៦​បន្ត ព្រម ទាំង​បាន​សង្កត់ធ្ងន់​ដល់​មន្ត្រី​ពេទ្យ​ទាំងអស់ ឲ្យ​ត្រូវអនុវត្ត​នូវ​ក្រម សីលធម៌​គ្រូពេទ្យ ក្នុងការ​លើកទឹកចិត្ត​ដល់ ប្រជា ពលរដ្ឋ ដែល​បានមក​ទទួល​សេវា​សុខាភិបាល នៅតាម​មណ្ឌល​សុខភាព​របស់ខ្លួន និង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន សង្ឃឹម​ជឿជាក់​មកលើ​សេវា​សុខាភិបាល​របស់​រដ្ឋ​យើង​ផងដែរ ។20160325_152144
​អង្គសន្និបាត​ប្រចាំ​ឆ្នាំនេះ​ត្រូវបានធ្វើ​ពិធី​បិទ​ក្រោម អធិបតីភាព​របស់លោក តែ កុយ​ស៊ា​ង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោ​កស សង់ រី​ហា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក ស៊ូ នី សមាជិក​ក្រុមប្រឹក្សា​ខេត្ត សៀមរាប កាលពី​រសៀល​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ។​20160325_144638
​មាន​ប្រសា​ន៍​នោះ​លោក សង់ រី​ហា ក៏បាន​លើកឡើងថា វឌ្ឍនភាព​នៃ​វិស័យ​សុខាភិបាល គឺជា​ល័​ក្ខ​ខ​ណ្ឌ័ ចាំបាច់ និង មិនអាច​ខ្វះ​បាន សម្រាប់​រួមចំណែក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង ការ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ លើកកម្ពស់​ការជឿជាក់​របស់​ប្រជាពលរដ្ឋ ចំពោះ​វិស័យ សុខា ភិ​បាល និង កិត្តិយស​សេចក្តីថ្លៃថ្នូរ​ដល់​សង្គមជាតិ​ផងដែរ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ដៃគូ និង ភ្នាក់ងារ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ចូលរួម​ឧបត្ថម្ភ គាំទ្រ សំដៅ​ជម្រុញ និង ប​ងើ្ក​ន​ប្រសិទ្ធភាព នៃ​ការផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ។20160325_144656
​មានប្រសាសន៍​នោះដែរ​លោក តែ កុយ​ស៊ា​ង ក៏បាន​ធ្វើការ​វាយតម្លៃ​ទៅលើ​លទ្ធផល សកម្មភាព របស់​មន្ទីរ សុខាភិបាល​ខេត្តសៀមរាប ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំកន្លងមក ព្រមទាំង​បាន​កោតសរសើ​ផងដែរ ពី​កិច្ចខិតខំ​របស់ ថ្នាក់ដឹកនាំ​មន្ទីរ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាន​ក គិលានុបដ្ឋាយិការ និង កម្មករ​ទាំងអស់​នៃ​វិស័យ​សុខាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ រួម​សហការគ្នា​សម្រេចបាន​លើ​ការងារ​ស្នូល​របស់ខ្លួន​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា​អង្គការ​ដៃគូ​អភិវឌ្ឍន៍​និង​សប្បុរស​ជនជាតិ​អន្តរជាតិ បានធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​នៅ​ខេត្តសៀមរាប ។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ ពី​វឌ្ឍនភាព​នៃ​វិស័យ​សុខាភិបាល មិន​ត្រឹមតែ​ជាល​ក្ខ័​ខ័​ណ្ឌ​ចាំបាច់ ដែល មិនអាច​ខ្វះ​បាន ក្នុងការ​ចូលរួមចំណែក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង កាត់ បន្ថយ​ភាពក្រីក្រ​ប៉ុណ្ណោះ​ទេ បាន​លើកកម្ពស់​នៃ​ការជឿជាក់​របស់​ប្រជាពលរដ្ឋ ចំពោះ​វិស័យ​សុខាភិបាល កិត្តិយស សេចក្តីថ្លៃថ្នូរ​សង្គមជាតិ​ផងដែរ ។ លោក តែ កុយ​ស៊ា​ង ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ដៃគូ និង ភ្នាក់ងារ​អភិវឌ្ឍន៍ អង្គ ការ​ជាតិ អន្តរជាតិ និង វិស័យ​ឯកជន សប្បុរសជន អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​គ្នា ល្អ ក្នុងការ​ផ្តល់ ការឧបត្ថម្ភ គាំទ្រ សំដៅ​ជម្រុញ និង បង្កើន​ប្រសិទ្ធភាព​ការផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​។​ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​លើក​នូវ​គោលការណ៍​សកម្មភាព នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​វិស័យ​សុខាភិបាល​ដើម្បី​ពង្រឹងពង្រីក​និង កែលម្អ​គុណភាព​នៃ​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាជន ក្នុងការ​កែលម្អ​ឥរិយាបថ​អ្នកផ្តល់ សេវា​សុខាភិបាល និង លើកកម្ពស់​កម្រិត​ជំនាញ និង សមត្ថភាព​បុគ្គលិក ព្រមទាំង​ការគ្រប់គ្រង សំខាន់​លើ​វិធាន ការ​ចំពោះ​គ្រូពេទ្យ​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្លាយជា​អ្នកផ្តល់​សេវា​ផ្នែក​សុខាភិបាល​ពិតប្រាកដ ។​
​លោក តែ កុយ​ស៊ា​ង ក៏បាន​គូសបញ្ជាក់ថា ក្រសួង​បាន​កំពុង​បន្ត​យកចិត្តទុកដាក់ ពង្រីក​កម្មវិធី​បង្កា ព្យាបាល​ជម្ងឺ ឆ្លង មិន​ឆ្លង ផ្នែក​គាំពារ​មាតា​និង​ទាំ​រក ព្រមទាំង​លើកលែង​ការបង់ថ្លៃ​សេវា​ក្នុងការ​ពិនិត្យ ព្យាបាល​ជម្ងឺ​ជូន​ប្រជា​ពល រដ្ឋ​ក្រីក្រ ដើម្បី​ធ្វើ​ឲ្យ​ការផ្តល់សេវា​សុខាភិបាល​សាធារណៈ មាន​ភាព​រហ័ស ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​របស់ ប្រជាពលរដ្ឋ ។ ឯកឧត្តម​ក៏បាន​សំណូមពរ ដល់​គ្រប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន និង អង្គការ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន បន្ត​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ ក្នុងការ​សម្រេចបាន ជោគជ័យ ស្របតាម​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍ វិស័យ​សុខាភិបាល និង ការអភិវឌ្ឍន៍​សមត្ថ​ភាព​ស្ថាប័ន ធនធានមនុស្ស ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​គាំទ្រ ពង្រីក​វិសាលភាព​គ្រប់​ដណ្តប់ នៃ​ការផ្តល់សេវា​សុខាភិបាល ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា និង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ឯកឧត្តម​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​មន្ត្រី​សុខាភិបាល ទាំងអស់ សំខាន់​ក្រុមគ្រូពេទ្យ ត្រូវបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ក្នុងការ​ពិនិត្យ ពិគ្រោះ​យោបល់ ថែទាំ ព្យាបាល ជម្ងឺ​ជូន​ប្រជាពលរដ្ឋ គឺ​ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន កែប្រែ​ឥរិយាបថ​ឲ្យ​បាន​សម​ស្របតាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ឈរលើ​គោលការណ៍ បច្ចេកទេស និង មនុស្សធម៌ ដោយ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ សុជីវធម៌ ជា​អ្នក​សង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ ដោយ​មិនត្រូវ​កេង​យក​នូវ​ផល ចំណេញ​ពី​អ្នក​ជម្ងឺ​ឡើយ ។​ម្យ៉ាងទៀត​ត្រូវ​បន្ត​យកចិត្តទុកដាក់​ចំពោះ​អ្នក​ជម្ងឺឆ្លង​រ៉ាំរ៉ៃ សំខាន់ អត្រា​មរណ ភាព​របស់​មាតា ទារក នៅពេល​សម្រាលកូន និង បញ្ហា​សុខភាព​បន្ត​ពូជ​របស់​ស្រី្ត​ជាដើម​ផងដែរ ៕

​ដោយ​គឿន​វេត​