( រូបភាពវីដេអូ ) រថយន្ដក្រុងមួយគ្រឿងនៅតំបន់ ហ្វាន ដេសឺន ភាគខាងជើងប្រទេសគូឡុំប៊ី បានឆាបឆេះសម្លាប់មនុស្ស៣០នាក់ ក្នុងនោះមានភាគច្រើនជាកុមារ ។ រថយន្ដក្រុងខាងលើឆាបឆេះនៅ ពេលដែលដឹកប្អូនមកពីពិធីមួយនៅព្រះ វិហារកាតូលិក ស្ថិតនៅស្រុកបូស្កូនៀ ជិតទីក្រុងហ្វាន់ដេសឺន ។ អ្នកនាំពាក្យស្នងការប៉ូលិសហ្វាន់ដេ សឺន លោកអាដាន ឡេអ័ន បានឱ្យដឹង ថាក្រៅពីអ្នកស្លាប់ នៅមានអ្នករងរបួស ១៨នាក់បានជួយសង្គ្រោះទាន់ពេលវេលា ហើយអ្នកស្លាប់អាចនឹងកើនលើសពីនេះ ដោយមានអ្នករងរបួសធ្ងន់ជាច្រើន ។ មូលហេតុបណ្ដាលឱ្យមានហេតុ ការណ៍ឆាបឆេះខាងលើត្រូវបានគេដឹង ថា មកពីការប្រើប្រាស់ប្រេងសាំងនាំ ចូលខុសច្បាប់គ្មានប្រសិទ្ធភាព ។
អភិបាលក្រុងហ្វាន់ដេសឺន លោកស្រី ឡូសស្ដេរា ឌូលាន បានឱ្យដឹងថា មាន កុមារពី៤០ទែៅ៥០នាក់ធ្វើដំណើរនៅលើ រថយន្ដក្រុងដែលជួបគ្រោះថ្នាក់ខាងលើ។ ក្រុមពន្លត់អគ្គិភ័យទៅជួយសង្គ្រោះមិន បានទាន់ពេលវេលា ដោយការឆាបឆេះ កើតឡើងយ៉ាងឆាប់រហ័សហើយនៅ ឆ្ងាយ ទម្រាំតែទៅដល់ឆេះម៉ដ្ឋទៅហើយ។
ប្រធានាធិបតីគូឡុំប៊ី លោកមែនញូ អែល សែនតុ បានប្រកាសថា លោក នឹងទៅកាន់ទីក្រុងហ្វាន់ដេសឺនដែលមាន ចម្ងាយពីគូឡុំប៊ី៧៥០គីឡូម៉ែត្រត្រួត ពិនិត្យស្ថានភាព និងជួបរំលែកទុក្ខជា មួយគ្រួសារសាច់ញាតិកុមាររងគ្រោះ9