ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតម្នាក់របួសធ្ងន់ធ្ងរសង្ឃឹមរស់តិចណាស់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារតែពួកគេជិះម៉ូតូ១គ្រឿងគ្នា៣នាក់បើកបរលឿនពេកបត់មិនទាន់ ទៅបុកបង្គោលភ្លើងនៅផ្លូវបែកជា៥មុខសាលាខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ យុវជនរងគ្រោះទាំ
៣នាក់ ១.ឈ្មោះ យឹម តុលា អាយុ២២ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ២.ឈ្មោះ ជឹម ម៉េងស្រ៊ី អាយុ២៦ឆ្នាំ របួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ គ្រូពេទ្យថាមានសង្ឃឹមរស់តិចណាស់ ៣.ឈ្មោះ អេន ចាន់ថេត អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូ របួសស្រាល ពួកគេរស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងសុទ្ធតែជាបងប្អូននិងគ្នា។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ មុនពេលកើតហេតុគេឃើញយុវជនទាំង៣នាក់
ជិះម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.4778 បើកបរយ៉ាងលឿ នពីទួលគ្រាំង សង្កាត់ខ្សាមចូលមកក្នុងក្រុងកំពង់ឆ្នាំង លុះមកដល់ផ្លូវបំបែកជា៥ មុខសា លាខេត្តកំពង់ឆ្នាំង បានបើកវ៉ារថយន្ត១គ្រឿងមិនផុតក៏បានបុកខឿនផ្លូវ និងបង្គោលភ្លើងជាប់ចិញ្ចើមផ្លូវជាតិ នៅកែងរបងមន្ទីរធម្មការខេត្តមុខសាលាខេត្ត បណ្តាលអោយ ម្នាក់ស្លាប់ ម្នាក់បែកក្បាលរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់និងស្រាស២នាក់ត្រូវបានរថយន្តពេទ្យខេត្ត
ដឹកយកទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកអ្នកស្លាប់
នៅកន្លែងកើតហេតុ នៅពេលព្រលប់ៗទើបឃើញក្រុមគ្រួសារមកទទួលយកទៅលំនៅដ្នានធ្វើបុណ្យទានតាមប្រពៃណី។ ដោយឡែកឈ្មោះ ជឹម ម៉េងស្រ៊ី របួសធ្ងន់ត្រូវបានគ្រូពេទ្យ
ខេត្តរុំរបួសរួចនិងបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យក្រុងភ្នំពេញ ប៉ុន្តែក្រុមគ្រូពេទ្យថាគេមានសង្ឃឹមរស់តិចណាស់ ព្រោះតែបែកក្បាលប៉ល់អស់ទៅហើយ។
ករណីគ្រោះថ្នាក់នេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា៖ បណ្តាលមកពីគេ បើកបរលឿ នពេកហួសល្បឿនកំណត់ និងមានអ្នកអត់ពាក់មួកសុវត្តិភាពផង ទើបពេលបុកបង្គោលភ្លើងមានគ្រោះថ្នាក់ស្លាប់ និងរបួសធ្ងន់ធ្ងរបែបនេះ ហើយរឿងនេះបើគេស្រាយក្រោយនោះគឺវាហួសពេលអស់ទៅហើយ ។ ដែលករណីនេះសូមយុវជនទាំងឡា យប្រុងប្រយត្ន័កុំអោយហេតុការណ៍ដូចនេះកើតឡើងចំពោះខ្លួន៕