​ស្ដ្រី​ម្នាក់​ដាំបាយ​ទុកចោល​ត្រូវ​អគ្គិភ័យ​ ​ឆាបឆេះ​បំផ្លាញ​ផ្ទះ​អស់​០១​ខ្នង​

0

​ខេត្តព្រះវិហារ​ ​សេចក្តីរាយការណ៍​បានអោយដឹងថា​លំនៅដ្ឋាន​០១​ខ្នង​ទំ​ហ៊ំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​កាលពី​វេលា​ម៉ោង​០៥​រសៀល​ថ្ងៃទី​២៤​មិនា​២០១៦​ស្ថិតនៅ​ភូមិ​គោក​ឃុំ​រំដោះ​ស្រុក​ជាំ​ក្សាន្ត​ព្រមទាំង​បំផ្លាញ​ទ្រ​ព​សម្បត្តិ​អស់​មួយចំនួន​។​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​ផ្ទះ​នោះ​មិន​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះទេ​។​​អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹងថា​ដើមហេតុ​ភ្លើង​ឆេះ​ផ្ទះ​នោះ​បង្ក​ទ្បើង​ដោយសារ​ភ្លើងចង្ក្រាន​ដែល​ដាំបាយ​ទុកចោល​។​ស្ដ្រី​ម្ចាស់ផ្ទះ​ឈ្មោះ​ពិន​នង​អាយុ​៥៣​ឆ្នាំ​មុខរបរ​កសិករ​ជា​ស្ដ្រី​ម៉េ​ម៉ា​យ​រស់នៅ​ភូមិ​គោក​ឃុំ​រំដោះ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​
​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ​អ្នកភូមិ​បាននាំគ្នា​ជួយ​ដងទឹក​ពន្លត់ភ្លើង​ដែរ​ប៉ុន្តែ​មិន​រលត់​សោះ​ដោយសារ​ស្របពេល​ជាមួយគ្នា​នោះ​មាន​ខ្យល់​ហើយ​អាកាសធាតុ​ក្តៅ​ខ្លាំង​ថែមទៀត​។​ទីបំផុត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ទាំងស្រុង​។​x1
​អាជ្ញាធរ​បញ្ជាក់ថា​ទ្រ​ព​សម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​រួមមាន​លុយ​ចំនួន​៣​លាន​រៀល​ស្រូវពូជ​ចំនួន​១០​កា​រ៉ុង​និង​សំលៀកបំពាក់​មួយចំនួន​ទៀត​។​បន្ទាប់មក​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​អំណោយ​កាកបាទក្រហម​ខេត្ត​មួយចំនួន​ទៅ​ជួយឧបត្ថម្ភ​ដល់​ស្ដ្រី​ម៉េ​ម៉ា​យ​ខាងលើ​ផងដែរ​ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​មួ​យ​គ្រា​។​
​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៤​ប្តី​របស់គាត់​ឈ្មោះ​សៀន​ប៊ុន​ឈឿន​ជា​នាយទាហាន​ឋានន្តរសក្តិ​វ​រះ​សេនីយ​ទោ​បាន​ស្លាប់បាត់​បង់ជីវិត​នៅតាម​ខ្សែត្រៀម​សមរភូមិ​មុខ​ដោយសារ​ដើរ​ជាន់​មីនតោន​។​រំលង​ទើបបាន​២​ឆ្នាំ​មកដល់ពេលនេះ​អកុសល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ជា​កេរតំណែល​របស់​ប្តី​ថែមទៀត​៕
​មង្គល​