តាកែវ ÷ កម្មករសំណង់ម្នាក់បានកាប់ប្រហាទៅលើមេជាងខ្លួនឯងម្នាក់ស្លាប់យ៉ាងអណោចអធម្មព្រោះតែខឹងនាំខ្លួនទៅលេងស្រីកើតរោគអេដស៍។
ឃាតកម្មនេះកើតឡើងនៅវេលាម៉ោង៧ និង ៣៥នាទីព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។ ជនបង្កឈ្មោះ ណន វន្នី ហៅពូក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាកម្មករសំណង់មានស្រុកកំណើតនៅភូមិព្រែកតាខាប ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកជនរងគ្រោះឈ្មោះ អំ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ជនសង្ស័យបន្ទាប់ពីមានការជជែកជាមួយមេជាងខ្លួនឯងមួយសន្ទុះមកក៏បានយកពូថៅកាប់ទៅលើជនរងគ្រោះបួនពូថៅចំបំពង់កខាងស្តាំបណ្តាលឲ្យស្លាប់នៅនិងកន្លែង រីឯជនបង្កត្រូវបានចាប់ខ្លួននៅនិងកន្លែងភ្លាមៗផងដែរ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធី៕