ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើរ​សុំ​សម្តេច​ក្រឡាហោម ស ខេង រក្សាទុក​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​ដំណើរការ​ជាធម្មតា​

0


​បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តាម​សំណើរ​សូមកុំ​អោយមាន​ការដោះដូ​រ​ចំណត​រថយន្តក្រុង​សិរីសោភ័ណ ដែលមាន​ទីតាំងនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅ​ទីតាំង​ថ្មី នៅ​ភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ពី​សំណាក់​ពលរដ្ឋ​១១១០​នាក់ លោក​បានស្នើរ​សុំ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មេត្តា​ពិនិត្យ និង​សម្រេច ។
​យោងតាម​ឯកសារ​ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មេត្តា​ពិនិត្យ និង​សម្រេច​លើ​ពាក្យ​ស្នើ​សំ​ុ​របស់​ប្រជាពលរដ្ឋ​១១១០​នាក់​ក្រុង​សិរីសោភ័ណ​សុំ​កុំអោយ​មានការ​ដោះដូរ​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​ដែលមាន​ទីតាំងនៅ​ភូមិ​បី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ទៅ​ទីតាំង​ថ្មី​នៅ​ភូមិ​ព្រែកជីក​ឃុំ​ប​តើ​ត្រង់​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​ចំពោះ​បញ្ហា​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន យល់ឃើញថា​គួរ​អនុ​ញ្ញា​ត្ត​អោយ​ក្រុមហ៊ុន មនោរត​នះ ខន​ស្ត្រា​ក់សិន ខូ​អិ​ល​ធី​ឌី ធ្វើ​ចំណតរថយន្ត​នៅ​ទីតាំងនៅ​ភូមិ​ព្រែកជីក​ឃុំ​ប​តើ​ត្រង់​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ដោយ​រក្សាទុក​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​ដំណើរការ​ធម្មតា​។​ហើយ​ក្នុង​លិខិត​នេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចារ​ថា​អគ្គ​រដ្ឋបាល​ផ្តល់យោបល់​នៅ​ថ្ងៃទី​២១​មីនា​២០១៦​។​image1 image2
ជាមួយនិង​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​លើ​កង្វល​របស់​ពលរដ្ឋ​ដែល​ទាក់​ទង់​និង​ការដោះដូរ​ចំណតរថយន្ត​ពី​ទីប្រជុំជន​ទៅ​តំបន់​ឆ្ងាយ​ជា​វាលស្រែ​ដែលនាំអោយ​ចំណាយ​ថវិការ​ច្រើន​សម្រាប់​ធ្វើដំណើរ​ទៅ​ជិះ​រថយន្ត​និង​ជា​កន្លែង​ស្ងា​ត​គ្មាន​សុ​វត្តិភាព​ទៅ​សម្តេច​ក្រឡាហោម​ធ្វើអោយ​ពលរដ្ឋ​សប្បាយរីករាយ​និង​អបអរសាទរ​ជា​ពន​ពេក​។​
សូម​បញ្ជក់​ថា​តាំងពី​មានការ​ស្នើសុំ​ដោះដូរ​ចំណតរថយន្ត​ខាងលើ​ពី​សំណាក់​ក្រុមហ៊ុន​ខាងលើ​ទៅ​ថ្នាក់​ខេត្តហើយ​ថ្នាក់​ខេត្ត​បាន​បញ្ជូន​បន្តទៅ​ថ្នាក់ជាតិ​ហើយ​រហូត​មានការ​សម្រេច​អោយ​ដោះដូរ​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ជាមួយ​ពាន់​នាក់​សុំ​កុំអោយ​មានការ​ដោះដូរ​។​
ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​បានអោយដឹង​ដែក​ថា​ទោះបីជា​សម្តេច​ក​ហរ​ឡា​ហោ ស ខេង មិនទាន​សម្រេច​យ៉ាងណា​ក៍ដោយ​ពួកគាត់​មានសង្ឃឹម​ថាស​ម្តេច​ស ខេង​និង​ឯកភាព​ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​មិន​ទុកអោយ​ពលរដ្ឋ​អស់សង្ឃឹម​ឡើយ​។​