​រថយន្ត​០១​គ្រឿង​ដាច់​កា​ទ្បេ​ក្រ​ទ្បា​ប់​នៅលើ​ ​ផ្លូវជាតិ​ចាក់​ជ្រូក​ចោល​ប្រមាណ​៣០​ក្បាល​

0

ខេត្តព្រះវិហារ សេចក្តីរាយការណ៍បានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតទ្បើងបណ្តាលអោយរថយន្តដឹកជ្រូក១គ្រឿងបានក្រទ្បាប់នៅលើដងផ្លូវជាតិហើយចាក់ជ្រូកចោលរណូករណែលពេញផ្លូវកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី២៥មិនា២០១៦ស្ថិតនៅភូមិត្រពាំងសង្កែលិចឃុំរំដោះស្រុកជាំក្សាន្ត។រថយន្តរងគ្រោះនោះមិនពាក់ស្លាកលេខហើយសង្ស័យថាជារថយន្តធ្វើអាជីវកម្មដឹកជ្រូករបស់ក្រុមហ៊ុនស៊ីភី។
ហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អ្នកកំពុងធ្វើដំណើរផ្សេងទៀតនោះទេដោយសារតាមដងផ្លូវជាតិពីផ្លូវបំបែកទៅកាន់ទីរួមស្រុកជាំក្សាន្តមានសភាពស្ងាត់រង្វើលអ្នកធ្វើដំណើរទៅមកប្រចាំថ្ងៃ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅត្រួតពិនិត្យនៅចំណុចកើតហេតុផងដែរប៉ុន្តែបានត្រឹមឈរមើលតែប៉ុណ្ណោះព្រោះមិនមានគ្រោះថ្នាក់ដល់មនុស្ស។k3 k8
ប្រជាពលរដ្ឋដឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានអោយដឹងថារថយន្តដែលរងគ្រោះក្រទ្បាប់ខាងលើបើកបរលឿនគួរសមក្នុងទិសដៅឆ្ពោះទៅកាន់ទីរួមស្រុកជាំក្សាន្តដើម្បីលក់ជ្រូកអោយអតិថិជន។នៅពេលដល់ចំណុចកើតហេតុរថយន្តនោះបានដាច់កាទ្បេនិងរ៉េចង្កូតក៍ក្រទ្បាប់ចាក់ជ្រូកប្រមាណ៣០ក្បាលពេញផ្លូវតែម្តង។បន្ទាប់មកតៃកុងរថយន្តបានហៅអ្នកភូមិជួយលើករថយន្តអោយឈរដូចធម្មតាវិញ។
ករណីនេះតៃកុងរថយន្តបង្កគួរតែមានការទទួលខុសត្រូវខ្ពស់ត្រូវចេះត្រួតពិនិត្យអំពីសុវត្ថិភាពរថយន្តរាល់ថ្ងៃមុននឹងធ្វើការបើកបរនៅតាមដងផ្លូវសាធារណះដើម្បីចៀសវាងកុំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ហើយបង្កអោយគ្រោះថ្នាក់ស្លាប់និងរបួសដល់អ្នកដ៍ទៃ៕
មង្គល