ខេត្តរតនគិរី៖ ក្រុមចោរប្រដាប់អាវុធចំនួន៣នាក់ បានចូលប្លន់ផ្ទះថៅកែទិញ-លក់ ដំឡូងមីស្ថិតក្នុងភូមិ២ ឃុំត្រពាំក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដោយយកលុយអស់៩០លានរៀល លុយដុល្លារ៧ពាន់ដុល្លារ និងមាសចំនួន៥ ជីផងដែរ ប៉ុន្តែម្ចាស់ផ្ទះពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
បើតាមលោករស់វណ្ណា មេបញ្ជការកងរាជអាវុធហត្ថស្រុកកូនមុំបានបញ្ជាក់តាមទូរស័ព្ទថា ភ្លាមៗក្រោយកើតហេតុកម្លាំងប៉េអឹមនឹង កម្លាំងនគរបាលស្រុកកូនមុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការរុករក និងស្ទាក់ផ្លូវជនសង្ស័យ ព្រមទាំងជូនដំណឹងដល់នគរបាលខេត្តស្ទឹងត្រែង ដើម្បីសហការតាមប្រម៉ាញ់ជនសង្ស័យផងដែរ ។
លោកបន្តទៀតថា ជនរងគ្រោះ មានឈ្មោះ ម៉ល សាវឿនភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ (ប្តី) និងប្រពន្ធ មឿង សោភ័ណ អាយុ ៣៦ឆ្នាំជនជាតិខ្មែរ។ ក្រុមចោរប្លន់បានប្រមូលយកលុយអស់៩០លានរៀល លុយដុល្លា៧ពាន់ នឹងមាសចំនួន៥ ជី ប៉ុន្តែមិនបង្ករបួសស្នាមដល់ជនរងគ្រោះនោះទេ ហើយជនសង្ស័យចំនួន៣នាក់ខាងលើ ប្រដាប់ដោយអាវុធវែង ម៉ាកAកា៤៧១ដើមកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកនឹងដែកត្បែង១ចូលក្នុងផ្ទះភ្ជង់ រើកកាយយកទ្រព្យសម្បត្តិតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកូនមុំ កំពុងតែបើកការស៉ើបអង្កេត ដើម្បីតាមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាសទោសតាមច្បាប់ផងដែរ៕ យក្សឡោម