លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជា​មួ​ួ​យ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​កម្មវិធី​បិទ​ពិធី​សូត្រ​គម្ពីរ​អាល់​គួ​រ៉ា អា​នុ​ល​ការី​ម​ទូទាំងប្រទេស​លើក​ទី​២៦ ឆ្នាំ​២០១៦

0

​រាជធានី​ភ្នំពេញ​៖ រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជា​មួ​ួ​យ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​តំណាង​ដ៏ ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កម្មវិធី​បិទ​ពិធី​សូត្រ​គម្ពីរ​អាល់​គួ​រ៉ា អា​នុ​ល​ការី​ម​ទូទាំងប្រទេស​លើក​ទី​២៦ ឆ្នាំ​២០១៦ ។​​ក្នុងឱកាស​នោះ លោកជំទាវ បាន​សម្តែង​នូវ​ការកោតសរសើរ​ផងដែរ ចំពោះ​លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​សាសនា​ឥស្លាម គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ រួមគ្នា​បំពេញ តួនាទី​របស់ខ្លួន រហូត​សម្រេចបាន​នូវ​ជោគជ័យ និង​សមិទ្ធផល ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់ ជូន​សហគមន៍​ឥស្លាម​។photo_2016-04-26_18-35-43

​លោកជំទាវ បាន​មានប្រសាសន៍​បន្តថា កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ចតុកោណ ជា​បន្តបន្ទាប់ ដើម្បី​ជម្រុញ​ឲ្យ​មាន​ប្រសិទ្ធ​ផល ការអនុវត្ត គោលការណ៍​photo_2016-04-26_18-35-24 photo_2016-04-26_18-35-19នេះ រហូត​ប្រទេសជាតិ​ទាំងមូល​ទទួលបាន​នូវ​៖ ការរស់រានមានជីវិត​បន្ទាប់ពី​ត្រូវ​កាប់សម្លាប់ សន្តិភាព​ពេញលេញ​បន្ទាប់ពី​សង្គ្រាមរ៉ាំរ៉ៃ ភាព​សុខដុម​រម​នីយកម្ម បន្ទាប់ពី​ត្រូវ​ស្ថិតក្នុង​ភាព​តក់ស្លុត​និង​ភ័យរន្ធត់ ជីវភាព​ប្រជាពលរដ្ឋ​ត្រូវបាន​លើកកម្ពស់ ធម៌អាថ៌​សាសនា​ត្រូវបាន​លើកតម្កើង និង​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ​កំពុង​បោះពួយ​រីកចម្រើន ឆ្ពោះទៅកាន់​សង្គម​ជឿនលឿន និង​វឌ្ឍនភាព​។​photo_2016-04-26_18-35-55