​តុលាការខេត្ត​ស្ទឹងត្រែង​ឃុំខ្លួន​បុរស​ជាតិ​ឡាវ​ម្នាក់​ជួញ​គ្រឿងញៀន​ឆ្លងដែន​ចូល​កម្ពុជា​ជិត​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​មាន​ទម្ងន់​ជាង​៤​គីឡូក្រាម !

0

ខេត្តស្ទឹងត្រែង​៖​បុរស​ជាតិ​ឡាវ​ម្នាក់ បាន​រង​ការ​ចោទ​ពី​តុលាការខេត្ត​ស្ទឹងត្រែង និង​បានសំរេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅក្នុង​ធនាគារ​ខេត្ត​នោះ​ហើយ នៅ​ថ្ងៃ​ច័ន្ទ​២៨​មិនា​នេះ​។ រីឯ ការឃុំខ្លួន​ជនសង្ស័យ​ជាតិ​ឡាវ​រូបនោះ ត្រូវគេ​ធ្វើឡើង​នៅក្រោយ​ការចាប់ខ្លួន និង​រកឃើញ​កំ ហុ​ស នៅក្នុង​ការធ្វើសកម្មភាព​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា នៅ​ជិត​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​សៅរ៍​ទី​២៥​មិនា​កន្លងទៅ របស់​កម្លាំង​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នគរបាល (BLO) ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល រួមសហការ​ណ៍​ជាមួយ​កម្លាំង​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​
ស្នងការរង និង​ជា​ប្រធានការិយាល័យ​នគរបាល កណ្តាល​បទល្មើស​ខេត្ត លោក​វរៈ​សេ នី​យ៍​ឯក​សាន់ និមល បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ជំនួញ​គ្រឿងញៀន​ឆ្លងដែន កាលពី​យប់​ថ្ងៃ​២៥​មិនា នៅ​តំបន់​ព្រំដែន ជិត​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល កន្លងទៅនេះ សមត្ថកិច្ច​នគរបាល បាន​ឈានទៅ​ឃាត់ខ្លួន​បុរស​ជាតិ​ឡាវ​ម្នាក់​ឈ្មោះ​ខាំ​សៃ ញ៉ា​វង្សា អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម​ភិត ស្រុក​ខាំ​ខេ​ត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ ។ លោក​ថា នៅក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៦​ដុំ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២​ដុំ​ធំ និង​រថយន្ត​១​គ្រឿង ប្រភេទ​តូយ៉ូតា​ហៃ​ឡា​ក់វី​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ​ឡាវ 2241 បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។ photo_2016-03-28_06-55-28 photo_2016-03-28_06-55-24 photo_2016-03-28_06-55-20 photo_2016-03-28_06-55-16ចំណែក ជនសង្ស័យ​ម្នាក់ទៀត បាន​រត់គេចខ្លួន ចូលទៅក្នុង​ទឹកដី​ឡាវ​វិញ​ប​�