( រូបភាពវីដេអូ ) អ្នកឯកទេសរុស្ស៊ីបានព្រមានថា ប្រសិនបើអ៊ុយក្រែននៅតែបន្ដដើរតាម គោលនយោបាយដែលអាមេរិកវាទីឱ្យ នោះ អ៊ុយក្រែននឹងធ្លាក់ចូលក្នុងសង្គ្រាម ស៊ីវិលរកច្រកចេញមិនឃើញ មិនខុស អ្វីពីសង្គ្រាមស៊ីវិលដែលកើតឡើងនៅ ក្នុងប្រទេសស៊ីរីនោះឡើយ ។ អ្នកឯកទេសវិភាគនយោបាយអ៊ុយ ក្រែន លោក យូរី ហ្គូរីនេនកូ បានបញ្ជាក់ ថា អ្វីដែលកំពុងកើតឡើងក្នុងប្រទេស អ៊ុយក្រែននាថ្ងៃនេះ គ្មានអ្វីខុសប្លែក ក្រៅពីការវាយប្រហារដោយផ្ទាល់របស់ ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងមូស្គូប៉ុណ្ណោះ ។ ការធ្វើរដ្ឋប្រហារថ្មីនៅតែជាស្រមោល ក្នុងប្រទេសអតីតសហភាពសូវៀត ដដែល ។ អាមេរិកបានប្រើប្រាស់បញ្ហា ជាតិសាសន៍ នៅអ៊ុយក្រែនសម្រាប់ អនុវត្ដគោលដៅរបស់ខ្លួន ។
វិបត្ដិនយោ បាយនៅតំបន់ភាគខាងកើតអ៊ុយក្រែន គ្រាន់តែការចាប់ផ្ដើមប៉ុណ្ណោះ វានៅ អូសបន្លាយរយៈពេលយូរថែមទៀត ។ បញ្ហាជាតិសាសន៍បានក្លាយជាប្រធាន បទសំខាន់បំផុតនៅគ្រប់ប្រទេសជុំវិញ ពិភពលោក ។ ការខុសប្លែករវាងភាគ ខាងលិចនិងភាគខាងកើតអ៊ុយក្រែនបាន កើតមានជាយូរលង់ណាស់មកហើយ គឺ មុនពេលអំពើហិង្សានៅទីក្រុងកៀវ គ្រីមៀ កើតឡើងម្ល៉េះ។
ប៉ុន្ដែក្នុងរយៈពេល ប៉ុន្មានសបា្ដហ៍នេះ ស្ថានភាពវាកាន់តែ ធ្ងន់ធ្ងរជាងនេះ ដោយសារតែការលូកដៃ ពីលោកខាងលិច ។ តាមការវិភាគរបស់លោក Alexei Makarkin អនុប្រធានមជ្ឈមណ្ឌលបច្ចេក វិទ្យា និងនយោបាយរុស្ស៊ីបានឱ្យដឹងថា កត្ដាជាតិសាសន៍ ជនជាតិ បានផ្ទុះឡើង ព្រមគ្នាជាមួយមេដឹកនាំអ៊ុយក្រែនកើត ឡើងដោយការជ្រើសរើស ក្រោយការ ធ្វើរដ្ឋប្រហារផ្ដួលរំលំ ប្រធានាធិបតី យ៉ានូគូវិច ។
ទាំងនោះហើយបានធ្វើឱ្យ ពលរដ្ឋរស់នៅតំបន់ភាគខាងកើតអ៊ុយ ក្រែនបង្ហាញការព្រួយបារម្ភពីជោគ វាសនាអនាគតរបស់ខ្លួន ទើបនាំគ្នា ក្រោកឈរឡើងទាមទារផ្ដាច់ខ្លួនចេញពីអ៊ុយក្រែនទៅចូលជាមួយរុស្ស៊ី ។ ចំណុចដែលពលរដ្ឋនៅតំបន់ភាគ ខាងកើតព្រួយបារម្ភនោះ គឺរដ្ឋាភិបាល កើតចេញពីអំពើហិង្សា រដ្ឋាភិបាលកើត ឡើងនៅចុងកាំភ្លើង ។
ដោយសារតែ ក្រោយពេលឡើងកាន់តំណែង រដ្ឋាភិ បាលនោះច្រានចោលច្បាប់ស្ដីពីភាសា ប្រើតាមតំបន់ ក្នុងនោះមានភាសារុស្ស៊ី ដែលបានប្រើប្រាស់ជាច្រើននៅប្រទេស អ៊ុយក្រែន ពិសេសនៅតំបន់ភាគខាង កើតតែម្ដង ។ លើសពីនេះទៀត ពលរដ្ឋតំបន់ភាគ ខាងកើតព្រួយបារម្ភខ្លាចប្រមុខដឹកនាំ អ៊ុយក្រែន ដែលស្និទ្ធនឹងលោកខាងលិច ស្អប់រុស្ស៊ី ចង់បំបាត់ជាតិសាសន៍នៅទី នោះ ។ តំបន់ភាគខាងកើតអ៊ុយក្រែន តែងតែគាំទ្រការចងសម្ពន្ធមិត្ដជាមួយ រុស្ស៊ី ចំណែករដ្ឋាភិបាល បែរជាបោះបង់ រុស្ស៊ីទៅវិញ ។
អ្វីដែលអ្នកឯកទេសរុស្ស៊ីបានលើក ឡើងនោះ គឺចង់បង្ហាញដល់ពលរដ្ឋអ៊ុយ ក្រែនថា លោកខាងលិចកំពុងតែលូកដៃ បំបែកបំបាក់ប្រទេសនេះ ហើយបើអ៊ុយ ក្រែននៅតែតោងកន្ទុយអាមេរិកនិង លោកខាងលិចនោះ ប្រទេសនេះនឹងធ្លាក់ ក្នុងសភាពវឹកវរ សង្គ្រាមស៊ីវិលកើត ឡើង ហើយអ្វីគ្រប់យ៉ាងនឹងត្រូវបាត់បង់។ ប៉ុន្មានថ្ងៃកន្លងមកអំពើហិង្សាកើត ឡើងជាញឹកញាប់នៅក្នុងប្រទេសនេះ ពិសេសការប៉ះទង្គិចគ្នារវាងកម្លាំងទាហាន និងក្រុមទាហានបះបោរនៅក្នុងតំបន់ភាគ ខាងកើតបណ្ដាលឱ្យទហានអ៊ុយក្រែន ជាច្រើននាក់បាត់បង់ជីវិត ។
ក្រោយការបោះឆ្នោតប្រជាមតិនៅ តំបន់ស្វយ័ត្នគ្រីមៀដែលមានពលរដ្ឋជាង ជិត៩០ភាគរយ គាំត្រការផ្ដាច់ខ្លួនចូល ជាមួយរុស្ស៊ីមេដឹកនាំដែលបានជ្រើស រើសរើសដោយពលរដ្ឋបានចេញឱសាន វាទឱ្យទាហានរដ្ឋាភិបាលអ៊ុយក្រែនដក ទាហានចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងទទួលនូវលទ្ធផលអាក្រក់ជាក់ជាមិន ខាន ។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឆាំង នៅភាគខាងកើតអ៊ុយក្រែន កាលពីព្រឹក ថ្ងៃទី១៥ ខែឧសភាបានចេញឱសាន វាទរយៈពេល២៤ម៉ោងឱ្យកម្លាំងសន្ដិសុខ និងទាហានអ៊ុយក្រែនដកចេញពីទីក្រុង ដូណេស បើមិនដូច្នោះទេ កម្លាំងទាហាន បះបោរនឹងវាយបកទៅលើកម្លាំងរដ្ឋា ភិបាល ។
លោក Zdriluk បានឱ្យដឹងថា ក្រុម ទាហានរបស់លោកបានត្រៀមលក្ខណៈ វាយប្រហារ ប្រសិនបើទាហានរដ្ឋាភិ បាលអ៊ុយក្រែនមិនព្រមដកចេញពីទី នោះទេក្រុមហានក្រុមប្រឆាំងនឹងបំផ្លាញ នូវអ្វីគ្រប់យ៉ាងនៅទីនោះ ។ ក្នុងពេលជាមួយគ្នានោះ ការប៉ះទង្គិច គ្នារវាងកម្លាំងទាហានបះបោរនឹងក្រុម សន្ដិសុខអ៊ុយក្រែននៅទីក្រុងក្រាម៉ាតុ យ៉ាងខ្លាំង ។ នៅពេលនេះ មិនទាន់មាន របាយការណ៍ស្ដីពីការស្លាប់ និងរងរបួស នៅឡីយ ។
ការដាក់ឱសានវាទរបស់កម្លាំង ទាហានបះបោរជាសញ្ញាអាក្រក់មួយ ដែលជំរុញឱ្យមានសង្គ្រាមស៊ីវិលនៅ ក្នុងប្រទេសអ៊ុយក្រែនកើតឡើងគ្រប់ ពេលវេលា ។ ស្ថានភាពក្នុងប្រទេសអ៊ុយក្រែនកាន់ តែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ ពិសេសក្រោយការបោះឆ្នោតប្រជា មតិស្ដីពីឯករាជ្យនៅតំបន់ភាគខាងកើត ហើយតំបន់នោះបានទាមទារផ្ដាច់ខ្លួន ចូលជាមួយរុស្ស៊ីបន្ដទៀត ។ ក្នុងពេលជា មួយគ្នានោះ ការខិតខំជំរុញឱ្យមានកិច្ច ពិភាក្សាផ្សះផ្សាប្រជាជនដូចជាទន្ទ្រាំជើង នឹងកន្លែង គ្មានជំហានទៅមុខឡើយ ។
រដ្ឋាភិបាលបណ្ដោះអាសន្នអ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែឧសភា បានឱ្យដឹងថា ទាហានអ៊ុយក្រែន៧នាក់ស្លាប់ និង៧នាក់ ផ្សេងទៀតរងរបួសក្នុងការប៉ះទង្គិចគ្នាជា លើកទីមួយជាមួយក្រុមបះបោរនៅភាគ ខាងកើតអ៊ុយក្រែនចាប់តាំងពីតំបន់នេះ បោះឆ្នោតប្រជាមតិ ។ ការប៉ះទង្គិចគ្នា ខាងលើជាសញ្ញាអវិជ្ជមានមួយក្នុងការ ឆ្ពោះទៅរកកិច្ចពិភាក្សាផ្សះផ្សាប្រជាជន។ រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន កាល ពីយប់ថ្ងៃទី១៣ ខែឧសភា បានឱ្យដឹងថា ចាំបាច់ត្រូវតែធ្វើឱ្យច្បាស់លាស់នៅក្នុង គម្រោងសន្ដិភាព និងសន្ដិសុខដែល អឺរ៉ុប និងណាតូបានលើកឡើង ក្នុងនោះ មានកិច្ចពិភាក្សាតុមូលដែលចាប់ផ្ដើម ឡើងនៅថ្ងៃទី១៣ ខែឧសភា