ភ្នំពេញ៖ ជនសង្សយ័ដែលពាក់ពន្ធ័ករណីរំលោភត្រូវបានចាប់ខ្លួន លោកអនុសេនីយ៍ឯក ហ៊ួរ ម៉េងវាំង អធិការងខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ដោយស្ថិតក្រោមការ បញ្ជាពីលោកស្នងការ នគរបាល រាជធានីភ្នំពេញ នឹងលោកអធិការ នគរបាលខណ្ឌមានជ័យ កម្លាំងនគរបាល ខណ្ឌមានជ័យ បានបើកកិច្ចសហការ ជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរបាល ស្រុកគីរីវង្ស នឹងកម្លាំងសមត្ថកិច្ច ខេត្តតាកែវ រួមនឹងកម្លាំងវរៈព្រំដែន លេខ៦០៣ ធ្វើការឃាត់ខ្លួតឃាតករម្នាក់ ដែលបានធ្វើសកម្មភាព រំលោភសេន្ថវៈ លើកនារីវ័យក្មេងម្នាក់ រួចសម្លាប់យកទៅផ្លុងចោល នៅក្នុងទន្លេ ខាងក្រោយវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកអធិការរងបន្តថា ឃាតករគឺត្រូវឃាត់ខ្លួន បាននៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៦ នៅក្បែរដិន ស្រុកគិរីវង្ស ខេត្តតាកែវ ហើយឃាតករ មានឈ្មោះ ដាងយ៉ារីដូ ហៅ រីដូ អាយុ ២១ ឆ្នាំ ។ ក្រោយឃាត់ខ្លួន ឃាតករខាងលើ បាននោះសមត្ថកិច្ច បាននាំខ្លួនរូបគេមក ឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ លុះព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦នេះកម្លាំងនគរបាល ខណ្ឌមានជ័យ នឹងនាំខ្លួនឃាតករ យកទៅធ្វើត្រាបពី សកម្មភាពរំលោភ សម្លាប់ក្មេងស្រី។