ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តដឹកដីមួយគ្រឿងបុគ្នាជាមួយថយន្តកាមរីហើម នៅលើកំណាត់ផ្លូវជាតិលេខ3 ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីវេលាម៉ោង៤និង៤០ នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បណ្តាអោយមន្ត្រីនគរបាលនាយក ដ្ឋានភស្តុភាសម្ភារៈបច្ចេកទេសក្រសួងមហាផ្ទៃម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមានឈ្មោះ កៅ សុខលាភ ភេទប្រុស អាយុ៤៩ ឆ្នាំ ជាមន្ត្រីបម្រើការនៅនាយកដ្ឋានភស្តុភាសំភារះ បច្ចេកទេសក្រសួងមហាផ្ទៃ ជិះរថយន្តម៉ាកកាមរីហើម ពណ៌ខៀវ ពាក់ស្លាកលេខ2O -8248ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៣ (ពីខេត្តកំពតមកភ្នំពេញ) ។ ចំណែករថយន្តដឹកដីពណ៌ត្រេអ៊ី គ្មានស្លាកលេខ ក្រោកើតហេតុតៃកុងឡានរត់បាត់។ ចំណែករថយន្តដឹកដីគ្មានស្លាកលេខធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុខាងលើ ទំនងអ្នកបើក បររថយន្តកាមរីហើមគាត់ងងុយក៏ជ្រុលបុកជាមួយរថយន្តដឹកដីពេញទំហឹងបណ្តាអោយដាច់កង់ក្រោយរី ឯរថយន្តកាមរីហើមកៀបតៃកង់ ជាប់ក្នុងរថយន្តបណ្តាលឲ្យស្លាប់ តែម្តង។
ក្រោយធ្វើការវាស់វែងសមត្ថកិច្ច បានប្រគល់រថយន្តរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយតាមច្បាប់។ ចំណែក សាកសពប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ ទុយ ម៉ែន