​រថយន្ត​យី​ឌុប​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​កៀនស្វាយ​

0

បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច អធម្ម​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​យី​ឌុប​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៤,៤០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស្មាស់​វី ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BU-9451 បើកបរ​ដោយ​ឈ្មោះ​យស ធូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ស្លាប់​នៅ​កន្លែងកើតហេតុ ។​
ចំណែក​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ យី​ឌុប​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ​3B-5183 ក្រោយ​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់ ។​Image34 Image33 Image32
លោក​ហង្ស ផាន់​ណា​រ៉ា នាយផ្នែក​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​កៀនស្វាយ​ដែល​ចុះ​ពិ​និត្យនៅ​កន្លែងកើតហេតុ​បានអោយដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​តែ ម្នាក់ឯង​ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ មកដល់​កន្លែងកើតហេតុ​សង្ស័យ​ជនរងគ្រោះ​ងងុយដេក​ក៍រេច​ង្កូ​តទៅ​បុក​ចំ​ពីមុខ​រថយន្ត​ធន​ធំ​ដែល​កំពុងតែ​បើកបរ​ក្នុង​ទិ​ដៅ​ផ្ទុយគ្នា បណ្តាលអោយ​ជនរងគ្រោះ​ត្រូវ
​រថយន្ត​កិន​ស្លាប់ ហើយ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​ហូ​ស​ចំងាយ​ជិត​១០០​ម៉ែត្រ ទើប​រថយន្ត​ឈប់​ដោយសារ​បែក​កាទែរ​ម៉ា​ស៊ី​និង​ធ្លាយ​ធុង​ទឹក​បើក​ទៅមុខ​លែងរួច ដោយឡែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ ។​
បច្ចុប្បន្ន​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​
​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គៀនស្វាយ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​សណ្តោស​