ផ្ទះពលរដ្ឋ២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនៅស្រុកអូរយ៉ាដាវ

0

ខេត្តរតនគិរី៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចទាំងស្រុងប៉ុន្តែមិនបង្កឲ្យមានមនុស្ស រងគ្រោះថ្នាក់នោះទេ កាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ ស្តិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។បើតាមរបាយការណ៍កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានឲ្យដឹងថា បើតាមសាក្សីនៅកន្លែងកើតហេតុបានអះអាងថា អគ្គីភ័យបានផ្តើមចេញពីចង្ក្រានបាយផ្ទះរបស់ជនរងគ្រោះដោយសារម្ចាស់ផ្ទះកំពុងដេកលុងលួកបានអ្នកជិតខាងស្រេកហៅកុំអីស្លាប់បាត់ទៅហើយ។photo_2016-04-27_13-55-23

លោកបានបន្តថា ជនរងគ្រោះមានឈ្មោះពូយ ធិន ភេទប្រុសអាយុ៥០ឆ្នាំជនជាតិច្រាយ ដែលផ្ទះឆេះនោះមានចំនួន២ខ្នងទំហំ៩x៨ ជញ្ជាំងក្តា ប្រក់សង្ស័សី ចំពោះការខូចខាត់ទ្រព្យសម្បត្តិអស់ទាំងស្រុង លុយ១០០០ដុល្លាអាមេរិក នឹងលុយខ្មែរ៣០.០០០០ម៉ីនរៀល ប៉ុន្តែសម្រាប់ផ្ទះបង្កអគ្គីភ័យមិនត្រូវបានប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះទេ។photo_2016-04-27_13-55-10

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា អាជ្ញាធរនឹងសមត្តកិច្ចមូលដ្ឋានបានទៅកាន់កន្លែងកើតហេតុ ប៉ុន្តែបានត្រឹមតែឈរមើលផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះប៉ុណ្ណោះនឹងពុំមានរថយន្តពន្លត់អគ្គីភ័យនោះទេដោយសារនៅឆ្ងាយពីទីរួមខេត្ត៧០គីឡូម៉ែត្រ។ម៉្យាងវិញទៀតផ្ទះចំនួន២ខ្នងខាងលើនេះអគ្គីភ័យបានឆាបឆេះតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ៕ដោយ យក្ស ឡោphoto_2016-04-27_13-55-17