​ស៊ូដង់​ចាប់ខ្លួន​មេបក្ស​ប្រឆាំង​អាល់ ម៉ា​ឌី​ដែល​អាច​ប្រឈម​នឹង​ទោស អស់​មួយជីវិត​

0

( រូបភាពវីដេអូ ) ​មន្ដ្រី​រដ្ឋាភិបាល​បាន​ថ្លែងថា ប្រធាន បក្សប្រឆាំង​នៅ​ប្រទេស​ស៊ូដង់​គឺ​លោក Sadiq al-Mahdi ត្រូវបាន​ចាប់ខ្លួន​កាល ពី​ចុង​សបា្ដហ៍​នេះ ហើយ​អាច​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​។ ការចាប់ខ្លួន​មេបក្ស​ប្រឆាំង​នេះ​នឹងធ្វើ ឱ្យ​ស្ថានការណ៍​តានតឹង​កាន់តែខ្លាំង​ឡើង ថែមទៀត ខណៈដែល​ការបោះឆ្នោត សភា​គ្រោង​ធ្វើឡើង​ក្នុង​ឆ្នាំ​ខាងមុខ​។​ ​លោក​Al-Mahdi អតីត​នាយក​រដ្ឋ មន្ដ្រី​នៃ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ជ្រើស រើស​ចុងក្រោយ​បំផុត​នៅ​ស៊ូដង់ និង​ជា ប្រធាន​គណបក្ស​Umma ដែលជា​គណ បក្ស​ល្បីឈ្មោះ​ខាង​ប្រឆាំង​ប្រធានាធិបតី Omar Hassan al-Bashir ហើយ​ដែល ត្រូវ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច​នៅក្នុង ឆ្នាំ​១៩៨៩​។​ ​

ព្រះរាជអាជ្ញា​ធ​សាធារណៈ​បាន​ស៊ើប អង្កេត និង​បាន​ចោទប្រកាន់​លោក​Al-Mahdi ពីបទ​រំលោភ​លើ​អំណាច​កង កម្លាំង​សន្ដិសុខ​ជាតិ​នៅក្នុង​អំឡុងពេល ហិង្សា​កើតឡើង​នៅ​តំបន់​ដា​ហ្វូ​។​ ​នាង​Mariam ចៅស្រី​របស់លោក al-Mahdi​បាន​ប្រាប់​រ៉​យ​ទ័​រថា​«​ខ្ញុំ​បាន និយាយ​ជាមួយ​មេធាវី​លោកតា​របស់ខ្ញុំ ហើយ​គាត់​បាន​និយាយថា តុលារ​បាន ចោទប្រកាន់​ពីបទ​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធ​នា គារ​អស់​មួយជីវិត​»​។

​ឆ្លើយតប​ចំពោះ​ការចាប់ខ្លួន​ខាងលើ នេះ គណបក្ស​Umma​បាន​លុបចោល គម្រោង​ចរចា​ដែល​អំពាវនាវ​ធ្វើឡើង ដោយ​ប្រធានាធិបតី ក្នុង​បំណង​បញ្ចប់ ស្ថានការណ៍​តានតឹង​ក្នុងនាម​គណបក្ស នយោបាយ​នៅ​ប្រទេស​ស៊ូដង់ ឱ្យបាន​មុន ការបោះឆ្នោត​សភា និង​បោះឆ្នោត​ប្រ​ធា នា​ធិបតី​ដែល​ធ្វើឡើង​នៅ​ឆ្នាំ​ខាងមុខ ជាពិសេស​ក្នុងការ​ដោះស្រាយ​វិបត្ដិ​នៅ តំបន់​ដា​ហ្វូ​។ មិនទាន់មាន​កាលបរិច្ឆេទ ផ្លូវការ​ណាមួយ​ធ្វើឡើង​ដើម្បី​ជំនួប ពិភាក្សា​ជាថ្មី​នៅឡើយ​។ គណបក្ស ប្រឆាំង​បាន​អំពាវនាវ​អ្នកគាំទ្រ​របស់ខ្លួន ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការឃុំខ្លួន មេដឹកនាំ​របស់ខ្លួន​។ ​ប្រធានាធិបតី​Bashir​បាន​ពុះពារ ឧបសគ្គ​ដើម្បី​ក្ដោប​ក្ដាប់​អំណាច​នៅ​ស៊ូដង់ តាំងពី​ឆ្នាំ​២០១១​។

ការគ្រប់គ្រង​របស់ លោក​បានធ្វើ​ឱ្យមាន​បាតុកម្ម​ប្រឆាំង ហើយ​ទីបំផុត​ក៏​ផ្ទុះ​សង្គ្រាម​នៅ​ដា​ហ្វូ​តែម្ដង​។ លោក Bashir នៅតែ​ស្ថិតក្នុង អំណាច​បើ​ទោះ​មានការ​រុក​គួ​ន​ពី​ក្រុម ឧទ្ទាម​, ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី អាមេរិក​, ការជួប​ប្រទះ​វិបត្ដិ​សេដ្ឋកិច្ច​, ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ព្រមទាំង​សាល ក្រម​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ដែល ចោទ​ពីបទ​ផ្ដើមគំនិត​ធ្វើ​ប្រល័យ​ពូជ សាសន៍ និង​ប្រឆាំង​មនុស្សជាតិ​នៅ តំបន់​ដា​ហ្វូ​យ៉ាងណាក៏ដោយ​។​ ​ប្រធានការិយាល័យ និង​ជំនួយការ ផ្ទាល់​របស់លោក​Al-Mahdi គឺ​លោក Mohamed Zaki បាន​ប្រាប់​រ៉​យ​ទ័​រថា សន្ដិសុខ​២​នាក់​បានមក​កាន់​ការិយាល័យ របស់លោក​al-Mahdi ស្ថិតនៅ​ក្នុងផ្ទះ របស់គាត់​នៅក្នុង​ទីក្រុង​Khartoum នៅ វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ហើយ​បាន ចាប់ខ្លួន​គាត់​ដោយ​ពុំបាន​ផ្ដល់​ពី​ហេតុ ផល​ណាមួយ​ឡើយ​។​

​លោក Sarah Naqdallah អគ្គលេខា ធិ​ការ​គណបក្ស​Umma បាន​ថ្លែងប្រាប់ ក្រុម​អ្នកយកព័ត៌មាន​ថា​«​គណបក្ស Umma បានសម្រេច​លុបចោល​កិច្ច ពិភាក្សា​ជាមួយ​គណបក្សកាន់អំណាច NCP ហើយ​សូម​អំពាវនាវ​ឱ្យ​ដោះលែង លោក​Sadiq al-Mahdi ជា​ប្រញាប់​» ។ ​ប្រភព​បន្ដទៀតថា​ការចាប់ខ្លួន​លោក Sadiqal-Mahdi នឹងធ្វើ​ឱ្យ​អ្វី​គ្រប់យ៉ាង ដែល​បាន​សន្យា​ដូចជា​គម្រោង​ចរចា​ជា ដើម​ជាមួយ​គណបក្សកាន់អំណាច​នោះ នឹងត្រូវ​រលាយ​ទៅវិញ​អស់ លើសពីនេះ ទៀត​គណបក្ស​ប្រឆាំងនឹង​អំពាវនាវ​ឱ្យ មានការ​ធ្វើបាតុកម្ម​ជំទាស់​ការឃុំខ្លួន មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​។download (7)