វិស័យ​ទេសចរណ៍ នៅ​ខេត្តបាត់ដំបង កំពុង​ក្លាយជា​កំលាំងចលករ​ដ៏​សំខាន់​មួយ ក្នុង​ការផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ដល់​សេដ្ឋកិច្ចសង្គម វប្បធម៌ និង បរិស្ថាន ដល់​ប្រជាពលរដ្ឋ ទាំង​ដោយផ្ទាល់ និង ដោយ​ប្រយោល​

0

​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ឯកឧត្តម ច័ន្ទ សុផល​អភិបាល​ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នូវ​ភូមិគ្រឹះ រ៉ា​វន ប៊ូ​ទិ​ករី​សត និង​ភោជនីយដ្ឋាន​ដែល​ទើប​បើក​ថ្មី​មួយកន្លែង ស្ថិតក្នុង ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង – ខេត្តបាត់ដំបង ដោយមាន​បន្ទប់​ស្នាក់នៅ ចំនួន ១៦​បន្ទប់​បំពាក់​នូវ​គ្រឿង​សង្ហារ​រឹម​ដ៏​ទាន់សម័យ ប្រកបដោយ​ផាសុខភាព សោភ័ណភាព ស៊ី​វិ​ល័យ មាន​អនាម័យ​និង​បរិស្ថាន​ល្អ និង​មាន​អាង​ហែល​ទឹក​កំសាន្ត​ផងដែរ​។​ភូមិគ្រឹះ រ៉ា​វន ប៊ូ​ទិ​ក រី​សត នឹង​ចាប់ដំណើរការ​បំរើសេវា​កម្ម​ទទួលភ្ញៀវ​ទេសច​រណ៍​ជាតិ អន្តរជាតិ ចាប់ពី​ថ្ងៃនេះ​តទៅ​។​Image40 Image41 Image42
លោក អ៊ូច​អ៊ុ ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​៖​វិស័យ​ទេសចរណ៍​ខេត្តបាត់ដំបង មានការ​រីកចម្រើន​ជា​លំដាប់ ក្នុង​ប៉ុន្មាន​ឆ្នាំនេះ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ខេត្ត មាន​ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​ខេត្តបាត់ដំបង​ក្នុង ឆ្នាំ​២០១៥ សរុប ៥៩៥.៧០៨​នាក់ មានការ​កើនឡើង ១៣,១៤% បើ​ប្រៀបធៀប​ទៅ​និង ឆ្នាំ​២០១៤ ដែលមាន​ចំនួន​៥២៦.៤៩៧​នាក់​។​ដោយ​ក្នុងនោះ ភ្ញៀវទេសចរ​ជាតិ​សរុប ៥០១.២៦០​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៩៤.៤៤៨​នាក់ ។ Image43 Image45 Image46ដោយឡែក​សណ្ឋាគារ​មាន​ចំនួន​៤០​កន្លែង និង​បន្ទប់​ចំនួន​១.៧៤៨​បន្ទប់​, ផ្ទះសំណាក់​មាន ៨៦​កន្លែង និង បន្ទប់​ចំនួន​១.០៨៤​បន្ទប់​។ ក្នុងចំណោម​សណ្ឋាគារ​ទាំង​៤០​កន្លែង នោះ​គឺ​៖ មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ចំនួន​០៧​កន្លែង ផងដែរ ដូចជា​៖​លំដាប់​ផ្កាយ​២ ចំនួន​០៣​កន្លែង​, លំដាប់​ផ្កាយ​៣ ចំនួន​០៣​កន្លែង និង​លំដាប់​ផ្កាយ​៤ ចំនួន​០១​កន្លែង​។​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង អ៊ូច​អ៊ុ ភី​នីស្សា​រ៉ា ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម​ទៀតថា​៖ វិស័យ​ទេសចរណ៍​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចសង្គម វប្បធម៌​និង​បរិស្ថាន ព្រមទាំង​ដោយផ្ទាល់​និង​ដោយ​ប្រយោល​។ ហើយ​វិស័យ​ទេសចរណ៍ ក៏​ជា ចលករ ដ៏​មាន​សារៈសំខាន់​មួយ​ផងដែរ ក្នុងការ​រួមចំណែក​ជ​ម្រុ​ញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការទទួលបាន​ភ្លាមៗ​នូវ​ប្រភព​ចំណូល​បរទេស​ក្នុង​ចរន្ត​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​បង្កើត​និង​បង្កើន​ការងារ​មុខរបរ និង​ចំណូល​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀតផង ។Image47
សមិទ្ធិផល​ថ្ម​លើទឹក​បាត់ដំបង​នាពេលនេះ ពិតជា​បានបង្ហាញ​ពី ការអនុវត្ត​សំដៅ​ពង្រឹង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​ឲ្យ​បាន​សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងទេសចរណ៍ ជាពិសេស ដោយ​ទទួលបាន​នូវ​ការគាំទ្រ​ពី​ឯកឧត្តម​ច័ន្ទ សុផល អភិបាល នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង ផង​នោះ​។ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ជម្រុញ​និង​ផ្សព្វផ្សាយ​យុទ្ធនាការ​“ កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយៈ ” និង​ចលនា​ប្រឡងប្រណាំង​“ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច ” ដែលជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​តាមរយៈ​ភាព​សកម្ម​ក្នុងការ​អនុវត្ត ដែល​បច្ចុប្បន្ន​កំពុងតែ​ទទួលបាន​នូវ​ការគាំទ្រ ការចូលរួម ជម្រុញ​និង​យកចិត្តទុកដាក់​អនុវត្ត​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ទាំង​ផ្នែក​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ៕​