សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អាគារ​សាលប្រជុំ​ម​ណ្ឌុ​ល​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​

0

​បន្ទាយមានជ័យ​: អាគារ​សាលប្រជុំ​ម​ណ្ឌុ​ល​យោធិន​ពិកា​៣១៧​រ​តេ​ជោ​ភ្នំ​ឆ័​ត្រ​មាន បន្ទាប់​កសាង​រួចរាល់​ជា​ស្ថាពរ​ត្រូវបាន​សម្ពោធ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្ដម នាយ​ឧត្ដមសេនីយ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​មរះ​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោគ និង​ការចូលរួម រដ្ឋបាល​ស្រុក​ស្វាយចេក កងកម្លាំង​ទាំងបី យោធិន​ពិការ​និង​គ្រួសារ ព្រម​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ជាច្រើនរូប​។​
លោក​ឧ​ត្ត​ម​សេនីយ៍ ទុយ ប៊ុនលី ប្រធាន​មណ្ឌល តេ​ជោរ​ភ្នំ​ឆ័​ត្រ​អោយដឹងថា​: មណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​៣១៧-​តេ​ជោរ​-​ភ្នំ​ឆ័​ត្រ​ដែល​បង្កើតឡើង​នៅ​ឆ្នាំ​២០១២​ក្រោម​ការផ្ដួចផ្ដើម របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​មរះ​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោគ ប​ច្ច​ប្បន្ន​មាន​យោធិន និង​គ្រួសារ​ជិត​៤០០​នាក់ ក្នុងphoto_2016-04-27_17-12-00នោះ​យោធិន​នៅ​គ្រប់គ្រង​ចំនួន​១០៨​នាក់​។​មានផ្ទះ​២៣០​ខ្នង​,​មាន​ដី​លំនៅ និង​ដី​ដាំ​ដុះ​ក្នុង​១​គ្រួសារៗ​ចំនួន​១,៥​ហិច​តា​ហើយ​មាន​ដាំដំឡូង​មី​,​ស្រូវ ,​ស្វាយ​,​ដំណាំ​បន្លែ​ជាច្រើន​ទៀត​។​
លោក​ឧ​ត្ត​ម​សេនីយ៍ ទុយ ប៊ុនលី ថ្ថ្លែ​លែង​ប​ន្ង​ត​ថា​: អាគារ​សាលប្រជុំ​ក៍សាង​រួចរាល់​ដាក់​សម្ពោធ​អោយប្រើ​ប្រាស់​នាពេលនេះ​មាន​ទំហំ​១២​មែត្រ​គុណ ៣២​ម៉ែត្រ កំពស់​៤ ម៉ែត្រ​ធ្វើ​ពី​ដែក ប្រក់​ស័ង្កសី អំណរគុណ គ​ណះ​អធិបតី និង​សប្បរ​សជន ទាំងឡាយ​ដែល​ជួយ​ឧបត្ថម ដល់​យោធិន​ពិការ​និង​គ្រួសារ ក៍សាង​នូវ​សមិទ្ធផល​ទាំងឡាយ ក្នុង​ម​ណ្ឌុ​ល​ដើម្បី​ជា​ប្រយោជន៍​សា​ធារ​ណះ ហើយ​ធ្វើអោយ គ្រួសារ​យោធិន​ពិការ មាន​ជីវភាព​សមរម្យ​។​photo_2016-04-27_17-11-57 photo_2016-04-27_17-11-54 photo_2016-04-27_17-11-49
ឯកឧត្ដម នាយ​ឧត្ដមសេនីយ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​មរះ​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោគ​មានប្រសាសន៍ថា​:​ការបោះបង្គោល​ព្រំដែន​ខា​ង កម្ពុជា​-​វៀតណាម កម្ពុជា​ឡាវ​បានទទួល​ជោគជ័យ ដោយឡែក​ការបោះបង្គោល​ព្រំដែន កម្ពុជា​-​ថៃ នៅ​មិនទាន់រួច​រាស់​នៅឡើយ តែ​ទោះជា​យ៉ាងណាក្ដី កងកម្លាំង​ទាំងបី រក្សារ​បាន​សន្តិភាព ស្ថេរភាព​អាចអោយ​ពលរដ្ឋ​ដោះដូរ​កសិផល​បានល្អ​ប្រសើរ​។​photo_2016-04-27_17-11-47 photo_2016-04-27_17-11-42
ឯកឧត្ដម​នាយ​ឧត្ដមសេនីយ មាស សុភា បាន​ពាំនាំ​ការ​សួ​សុខទុក្ខ កងកម្លាំង​ទាំងបី ពិសេស យោធិន​ពិការ​និង​គ្រួសារ ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោកជំទាវ ដែល​បាន​បង្កើត​ម​ណ្ឌុ​ល​យោធិន​ពិការ និង​បែងចែក​ដីធ្លី​សម្រាប់ ដាំ​ដុះ​អាស្រ័យ​ផល បង្កើន​ជីវភាព​។ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ មាស សុភា សំណូមពរ​ដល់ យោធិន​ពិការ​និង​គ្រួសារ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សុ​វត្តិភាព គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ក្នុងពេល​ចូលឆ្នាំថ្មី​ខាងមុខ អោយ​ការធ្វើដំណើ​ជិត​ឆ្ងាយ ប្រកបដោយ​សុខ​សុ​វត្តិភាព​គ្រប់​ក្រុមគ្រួសារ​៕​ដោយ​: ឃិន គ​ន្ធា​