កំពង់ធំ= ឯកឧត្តម ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុតសំអនអភិបាលខេត្តកំពង់ធំ បានអញ្ចើញជាអធិតីភាពក្នុងពិធីពិធីប្រជុំបូកសរុបការងារក្នុងឆ្នាំ២០១៥និងលើកទិសដៅអនុវត្តន៍បន្ដឆ្នាំ២០១៦របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក សង្កាត់ ខេត្តកំពង់ធំដោយមាន
ការចូលរួមពី មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាភូមិ ឃុំ ស្រុក មកពីបណ្ដាស្រុកទាំង៨ក្នុងខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី ២៨ ខែមិនាឆ្នាំ២០១៦នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បានអានសន្តរកថា ស្វាគមន៍បើកកម្មវិធី ដោយបានបញ្ចាក់ថាសមាគមន៍មានសមាជិក ១៩៥រូបក្នុងនោះគឺមានគណះកម្មាការប្រតិបត្តិសមាគមន៍ខេត្តចំនួន៥៨រូបក្នុងកម្មវិធីនេះដែរលោកក៏បានបញ្ចាក់ថា ការបង្កើតសមាគមន៍នេះមានគោលបំណង់លើកកំពស់សមត្ថភាពរបស់ ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីអនុវត្តន៍ការងារជូនប្រជាពលរដ្នអោយបានល្អប្រសើរ និងម្យ៉ាងទៀតគឺរួមគ្នា បង្កើតជាសំលេង១ក្នុងការទាមទានូវអ្វីដែលក្រុមប្រឹក្សា ត្រូវការនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ។ 
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុម ប្រឹក្សាខេត្ត បានមានប្រសាសន៍សំណេះសំណាល បើកកម្មវិធី និងបានកោតសសើរដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានអនុវត្តន៍ការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ថ្វីត្បិតតែយើងពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការងារទាំងនេះក៏ដោយ ដូច្នេះក្នុងនាមខ្ញុំ ជួសមុខអោយថ្នាក់ដឹកនាំខេត្តបានមើលឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកលើរដ្ឋបាល ភូមិ ឃុំ សង្កាត់ ព្រមទាំងជំរុញអោយសមាជិក ក្រុមប្រឹក្សា មូលដ្ឋានទាំងអស់បង្កើនសមត្ថភាពការងាររបស់អោយកាន់តែល្អប្រសើរត្រូវស្វែងយល់អ្វីដែលពលរដ្នត្រូវការ ត្រូវធ្វើការរួមគ្នានិង ឯកភាពក្នុងកិច្ចការងារផ្សេងដែលក្រុមប្រឹក្សា ក្រុង ស្រុក សង្កាត់ ត្រូវអនុវត្តន៍ជៀវវាងការមិនយល់ស្របគ្នា។
ឯកឧត្តម អ៊ុត សំអនអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើរដល់សមាជិកសមាគមន៍ទាំងអស់ពង្រឹងសមត្ថភាព គុណភាពការងាររបស់ខ្លួនអោយមានភាពល្អប្រសើរឡើង សំរាប់អនុវត្តន៍ការងារអោយមានគុណភាព ប្រសិទ្ធិភាពសំរាប់បំរើប្រជាពលរដ្នក្នុងមូលដ្ឋាននិងចង់ដឹងថា តើការងាររយះពេល១ឆ្នាំ សមាគមន៍ក្រុមប្រឹក្សាអនុវត្តន៍បានលទ្ធផលការងារអ្វីខ្លះ ហើយខ្វះខាតចំនុចណាខ្លះនិងមានបញ្ហាអ្វីខ្លះសំរាប់អនុវត្តន៍ការងារបន្ដក្នុងឆ្នាំ២០១៦និងគោលដៅសំខាន់នៃកិច្ចប្រជុំនេះគឺចង់ពិនិត្យរបាយការណ៍អោយដឹងថាតើ សមាជិកសមាគមន៍ ស្រុក ក្រុង ឃុំ សង្កាត់ ក្នុង១ឆ្នាំធ្វើការងារអ្វីខ្លះ ខ្វះខាតចំនុចណា និងកែតំរូវចំនុចណាដើម្បីអោយបានល្អប្រសើរបន្ថែមទៀត៕ប៊ុន រិទ្ធី






































