កំពង់ធំ = លោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តនិងជាប្រធានគណះកម្មការ ស ប ក សាខាខេត្តកំពង់ធំ បានទទួលភារកិច្ច ដឹកនាំក្រុមការងារនាំយកប្រាក់វិភាគទានសហគមមិត្តបុគ្គលិក កសិកម្មកម្ពុជាជូនគ្រួសារសព១គ្រួសារ ចំនួន ៦លានរៀល ដល់លំនៅដ្ឋានក្នុងភូមិ ទី
៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦។
ពិធីប្រគល់ប្រាក់វិភាគទាននេះ ត្រូវបានប្រគល់ដល់គ្រួសារសព លោក តិច ហេង ចំនួន ៦លានរៀល ក្នុងនោះដែរលោក លោកធីវ វណ្ណធីរ ប្រធានគណះកម្មការ បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ដល់ក្រុមគ្រួសារ សពដោយមានខ្លឹមសារថា ការបាត់បង់ធនធានមនុស្សរបស់មន្ទីរកសិកម្មដំណាក់កាលដំបូងគឺមន្ដ្រីចូលនិវត្តន៍បានទទួលមរណះភាពធ្វើអោយយើងខ្ញុំ មានការចូលរួមសោកស្ដាយ យ៉ាងក្រៃលែង និងបានជំរាបពីលក្ខន្ដិកះ ក៏ដូចជាគោលការណ៍ផ្ដល់ជូនសហព័ន្ធ ប្ដីប្រពន្ធ ដែលមិនមែនជាសមាជិក ដែលទទួលមរណះភាពមុន ត្រូវបានទទួលការឧបត្ថមចំនួន ៣លានរៀល ក្នុង១នាក់ ចំពោះសមាជិកសហគមន៍ ទទួលបាន ៦លានរៀល បន្ទាប់មកបានហែកស្រោមសំបុត្របណ្ដាំ មរតក ដើម្បីអានខ្លឹមសារអោយតំណាងក្រុមគ្រួសារស្ដាប់ មើល និងប្រគល់ជូន ព្រមទាំងបានអាននូវសាររលែកទុក្ខ របស់ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្នមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទបាន ស្ដាប់ មើល និងប្រគល់ជូនតាមឈ្មោះដែលត្រូវបានទទួលតាមបណ្ដាំមរតកនេះ ដោយបានបញ្ចាក់ថា ប្រពន្ធ ឈ្មោះ អាំង ប៉ូគីម ជាអ្នកទទួលមរតកនេះ។
ក្នុងន័យនេះដែរបានឆ្លុះបញ្ចាំងពីទឹកចឹត្ត លោកបណ្ឌិត អ៊ុករ៉ាប៊ុន រដ្នមន្ដ្រីក្រសួងកសិកម្មដែលបានយកចិត្តទុកដាក់និង គិតគូរខ្ពស់ចំពោះក្រុមគ្រួសារមន្ដ្រីកសិកម្មដែលបានចូលនិវត្តន៍ ឬអ្នកដែលទទួលមរណះភាព តែងតែប្រឈមមុខចំពោះការខ្វះខាតក្នុងជីវភាពគ្រួសារ ជាប្រចាំ ដូច្នេះថ្វីត្បិតតែមន្ដ្រីយើងចូលនិវត្តន៍ហើយក្ដី ក៏លោកបណ្ឌិតនិងមន្ដ្រីកសិកម្មទាំងអស់មិនបោះបងបងប្អូនចោលនោះឡើយ ។
ចុងក្រោយ តំណាងក្រុមគ្រួសារនៃសព បានសំដែងនូវការគោរពដឹងគុណជាអនែកប្បការចំពោះថ្នាក់ដឹកនាំរបស់ក្រសួង និងមន្ទីរ កសិកម្មខេត្តដែលបានពាំនាំយកថវិការទាំងនេះមកជូនក្រុមគ្រួសារសពយើងខ្ញុំ ដែលកំពុងតែខ្វះខាត ក្នុងជីវភាពគ្រួសារ ទីបញ្ចប់ លោកប្រធាន គណះកម្មការលោក ធីវ វណ្ណធី បានផ្ដាំផ្ញើរដល់ក្រុមគ្រួសារ សពដែលទទួលបានប្រាក់វិភាគទាននេះរួចហើយ យកទៅប្រើប្រាស់អោយសមប្រកបមានប្រយោជន៍ តាមគោលការណ៍របស់ខ្លួនប្រកបដោយសុវត្ថិភាព៕ ប៊ុន រិទ្ធី




































