លោក​ប៉ង់​ចាន់​សុ​យុ​ទ្ធា​រា​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ចុះបង្ក្រាប​គ្រឿងញៀន នៅក្នុង​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​

0

ពោធិ៍សាត់​ នៅវេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៤ លោក​ប៉ង់​ចាន់​សុ​យុទ្ធ​រា​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​កំលាំង សមត្ថកិច្ច​កា​រិ​យា​ល​យ័​ប្រឆាំង​ ​គ្រឿងញៀន​ស្នងការដ្ឋាន​នគរ​គរ​បាល​ខេត្តពោធិសាត់​និង​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​សហការ​ជាមួយ​កំលាំង​នគរបាល​រដ្ឋា​ល​ប៉ុស្តិ​ស​ង្គា​ត់រ​លាប​និង​កលាំង​ប្រជា​ការពារ​សង្កាត់​ ​បាន​ចុះ​ឆែកឆេរ​ផ្ទះ នាង សាលី ភេទ​ស្រី សញ្ជាតិ​ខ្មែរ​អាយុ

៣៤ ឆ្នាំ សព្វថ្ងៃនេះ​មាន​ទី​នៅក្នុង​ភូមិ​ ​ថ្នល់បំបែក សង្កាត់ រលាប​ក្រុង​ពោធិ៍សាត់ និង ជ​នស​ង្ស​យ័​ពីររូប​ទៀត ដែល​ទីមួយ មានឈ្មោះ​ ​កៅ សុភ​ណ្ឌ័ ភេទ ប្រុស​អាយុ ២៤ ឆ្នាំ សញ្ជាតិ​ខ្មែរ ទី​ពីរ ឈ្មោះ រី សុខ​រ៉ា​ន់ ភេទ​ប្រុស​សញ្ជាតិ​ ​ខ្មែរ​ដែល​អ្នក​ទាំងបី​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។​

ក្នុងពេលដែល​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ឆែកឆេរ រកឃើញ​មាន​សារធាតុ​ញៀន មាន​ ​ម៉ា​ទឹកកក​ចំនួន​បី​ក​ញ្ចា​ប់​តូច​ទម្ងន់​១,០៧​ក្រាម​ជា​ប្រភេទ​ម្សៅ​តំ​ហ្វេ​តា​មីន និង ថង់ សម្រាប់​ច្រក​ម៉ា​ ​ទឹកកក​បី​ដុំ​ធំ​ទូរ​សព្ទ័​ដៃ​ម៉ាក្ស​NOKIA​ពណ៌​ខៀវ​មួយគ្រឿង​ប្រាក់​ដុល្លា​ចំនួន​១០០​ដុល្លា​សហរដ្ឋអាមេរិក និង​ប្រាក់រៀល​ចំនួន​៧០​ម៉ឺន​រៀល និង​ម៉ូតូ​Dream 125 មួយគ្រឿង​ពណ៌​ខ្មៅ​សេរី 2014 ​បាក់​ផ្លាក​ពោធិ៍សាត់ 1E 2319 ចំណែក​ជន​ស​ង្ស​យ័ ចែកចាយ​សារធាតុ​ញៀន​ទាំង​បីនាក់​នេះ​ ​ត្រូវ​សម​ត្ថិ​កច្ច​បង្ករ​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិធី​ដែល​ច្បាប់​ត្រូវបាន​ផន្ទាទោស​ទៅតាម​ផ្លូវ​ ​ច្បាប់​។​Image7 Image8 Image11 Image10