កំពង់ធំ=ករណីកូនក្រមុំខ្មែររៀបការលោតឆ័ត្រជាមួយជនបរទេសបានបង្ករភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ដល់អាជ្ញាធរ និងសមត្ថកិច្ចនគរបាលថាប្រហែលជាមានការឃុបឃឹតគ្នា បានជាបណ្តែត បណ្តោយឲ្យជនបរទេសមករៀបការជាមួយកូនក្រមុំខ្មែរផ្អើលពេញភូមិហើយអាជ្ញាធរ និងសមត្ថកិច្ចឆ្លើយ ដាក់គ្នា ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាលកំពុងតែរឹតបណ្តឹងអំពីបញ្ហានេះ!ពីព្រោះនៅពេលកន្លង មកមានជនបរទេសជាច្រើនត្រូវបានបានចិត្ត តាមរយះមេអណ្តើក នាំគ្នាមករៀបការយកប្រពន្ធខ្មែរ រួចនាំយកទៅ ធ្វើជាទាសករផ្លូវភេទ ធ្វើជាខ្ញុំបម្រើដាច់ថ្លៃ និងលក់បន្តរដូចជាសត្វធាតុនៅក្រៅប្រទេស! ស្រាប់តែនៅ
រសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ ស្តិតក្នុងភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
ពិធីរៀបការកូនក្រមុំខ្មែរ ឈ្មោះ យឹម សៀមលី ជាមួយកូនប្រុស ឈ្មោះ ម៉ាក ចេមបាយរ៉ុន ជនជាតិអង់គ្លេស ដោយពុំមានលិខិតយល់ព្រមពីអាជ្ញាធរភូមិ ឃុំ ស្រុកអ្វីទាំងអស់ ហើយពិធីមង្គល់ការបែរ ប្រព្រឹត្តទៅដោយរលូន ពុំមានការរារាំងនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិឃុំខាងលើមិនហ៊ាន ទៅស៊ីការនោះទេ ព្រោះខ្លាចមានរឿងកើតឡើង!ពាក់ព័ន្ធនិងករណីខាងលើនេះ! លោក លឹម ផេត មេភូមិក្រសាំងប្រាប់ថា នៅមុនថ្ងៃការមានគេទៅសុំច្បាប់គាត់ដែរ តែគាត់ប្រាប់ថា! រឿងរៀបការជាមួយជនបរទេសគាត់មិនហ៊ានសម្រេចទេ ទៅជួបមេឃុំទៅ ស្រាប់តែឃើញដើរហៅភ្ញៀវការ ដល់ថ្ងៃការគាត់ស្មានថាគេបានច្បាប់ហើយ ចំនែកលោកអនុសេនីយ៏ឯក ធៀម ឆេងគ្រី អធិការរងស្រុកកំពង់ ស្វាយបានប្រាប់ម្ចាស់ការថា បើមានអ្នកការសែតឬទូរទស្សន៏មកសួរនាំឲ្យខលប្រាប់គាត់!ហើយបាច់កុំខ្វល់។

លោក អ៊ុច វណ្ណរី មេឃុំត្រពាំងឬស្សី ប្រាប់ថា មានគេទូរស័ព្ទមកគាត់សុំរៀបការកូន គាត់ប្រាប់ថា ឲ្យយកឯកសារឲ្យបានគ្រប់គ្រាន់មកជួបជាមួយស្មៀនទៅ មិនអាចធ្វើលេងៗបានទេពីព្រោះការជាមួយជន បរទេស ហើយស្មៀនប្រាប់គាត់ថាមិនអនុញ្ញាតិឲ្យរៀបការការទេ ព្រោះគ្មានឯកសារគ្រប់គ្រាន់!ស្រាប់តែ ប៉ុន្មានក្រោយមក ខាងកូនក្រមុំបានយកធៀបការមកជួនគាត់ គាត់ឆ្លើយថាខ្ញុំមិនហ៊ានទៅស៊ីការទេ! ហើយក៏បាន រាយការន៍ជូនលោកអនុសេនីយ៏ឯក ធៀម ឆេងគ្រី អធិការរងស្រុកកំពង់ស្វាយ សួរគាត់ថាមានជនបរទេស មករៀបការមែនទេគាត់ថាមានមែនតែគ្មានច្បាប់នោះទេ!សូមលោកជួយមានវិធានការរឿងនេះផង លោកអនុសេនីយ៏ឯក ធៀម ឆេងគ្រី ពុំអាចសុំការបំភ្លឺបានទេតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៦ ដោយខលចូលជាង១០ដង តែគ្មានអ្នកទទួល! ចំណែកខាងសាច់ញាតិកូនក្រមុំនៅល្ងាចថ្ងៃដដែលនេះបាន ប្រាប់ថារឿងបញ្ហារត់ការកូននេះពួកគាត់ បានឲ្យមេធាវីគាត់ ឈ្មោះ ប៉ូ កាហ្សែន ជាអ្នករត់ការក្នុងរឿងនេះ តែលោកមិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទរបស់គាត់ មិនអាចទំនាក់ទំនងបានទេ! លោកវរសេនីយ៏ត្រី ខេន ឈុនគ័រ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ប្រាប់ថា!លោកពុំបានដឹង ទេរឿងនេះ ដោយលោកជាប់ទៅបំពេញការងារជាមួយលោកអភិបាលស្រុក ទោះបីជាមានការអះអាងបែបណាក៏ដោយ មហាជនបានរិះគន់ថាអាពាហ៏ពិពាហ៏នេះប្រព្រឹតទៅបានដោយរលូន គឺទំនងជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បើកភ្លើងខៀវ ទទួលសំណូក ពីគ្រួសារមង្គលការ៕ ប៊ុន រិទ្ធី



































