ខេត្តមណ្ឌលគិរីៈ បឹងសំរាប់ស្តុកទឹកមួយកន្លែងតាំងពីបុរាណស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យត្រូវបានលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីចាក់ដីលុបបឹងមួយនេះស្ទើរបាត់ភស្តុតាងទាំងស្រុង យកមកធ្វើជាកម្មសឹទ្ធផ្ទាល់ខ្លួន ករណីនេះត្រូវបានគេអះអាងថាអាចអាជ្ញាធ័រ ក្រុង សង្កាត់ ឃុបឃិតគ្នាជាមួយលោក សាន់ដារឹទ្ធ ប្រធានម
ន្ទីររ៉ែនិងថាមពលស្ងាត់ៗ។ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យមានការភ្ញាក់ផ្អើលយ៉ាងខ្លំងគ្រាដែលពួកគាត់បានឃើញមន្ត្រីអាងអំណាចជាប្រធានមន្ទីរយកដីមកលុបបឹងនេះមកធ្វើជាកម្មសឹទ្ធខ្លួនបែបនេះ។ប្រជាពលរដ្ឋបន្តថាបឹងនេះផ្ទៃដីរបស់វាមាន
ទហ៊ំ1ហិចតា ពួកគាត់បានសម្តែងនូវការព្រួយបារម្ភថាពេលនេះបើសិនជាអាជ្ញាធរខេត្ត ក្រុង គ្មានវិធានការទប់ស្កាត់ឱ្យបាន
ទាន់ពេលវេលាទេនោះសម្បត្តិសាធារណៈរបស់រដ្ឋនៅទីតាំងខាងលើនេះវាអាចប្រឈមទៅរកការបាត់បង់។ប្រជាពលរដ្ឋស្នើរឱ្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរីធ្វើការស្រាវជ្រាវពិនិត្យអោយបានច្បាស់លើរឿងនេះនិងឈានទៅចាត់វិធានការតាមផ្លូវច្បាប់។លោក សាក់ ហ៊ាន ចៅសង្កាត់ស្ពានមានជ័យឱ្យដឹងថា ទីតាំងនោះលឺថាគេទិញតពីមន្ត្រីសុរិយោដី ហើយលោកចៅសង្កាត់បង្វែរឱ្យសួរទៅលោកម្ចាស់អ្នកទិញ។លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានថ្លែងប្រាប់ថា ទីនេះវាមិនមែនជាបឹងទេ វាជាអូរ ឬ ច្រប់ ។លោក ឈឹម កាន ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ខេត្តមណ្ឌលគិរីបាន
ប្រាប់ថាគ្រាដែលមានបុគ្គលណាមួយមានការប្រព្រិត្តយកដីចាក់លុបបឹង អូរ ឬ ត្រពាំង ស្ទឹងជាសម្បត្តិសាធារណៈរបស់រដ្ឋគឺជារឿងខុសច្បាប់ លោកកំពុងចាត់ចែងឱ្យមន្ត្រីជំនាញរបស់លោកចុះស្រាវជ្រាវនិងពិនិត្យរាយការណ៍ជូនសាលាខេត្ត។លោក ម៉ៅ ធនារក្ស ប្រធានមន្ទីរសាធារណៈការនិងដឹជញ្ជូនខេត្តបានប្រាប់ថា រូបលោកផ្ទាល់ក៍ដូចជា ប្រជាពលរដ្ឋរស់នៅ
ក្បែរខាងទីតាំងខាងលើនេះបានសម្តែងនូវការព្រួយបារម្ភ នៅពេលគេចាក់បំពេញបឹងលែងមានផ្លូវទឹក នៅពេលដែលដល់រដូវវស្សាទឹកអាចជន់លិចហូរកាត់ថ្នល់ឬជន់លិចផ្ទះសម្បែងរបស់អ្នកភូមិទៀតផង។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងប្រាប់នៅរសៀលថ្ងៃទី29.03.2016នេះ លោកបានធ្វើការស្តីបន្ទោសដល់មន្ត្រីថ្នាក់ក្រោមខេត្តថា រឿងនេះវាជាសមត្ថកិចរបស់លោក សង្កាត់ លោក ក្រុង មិនត្រូវនាំគ្នាដេកលក់ស្រួលពេកទេ ត្រូវធ្វើការត្រួតពិនិត្យលើកិច្ចការនេះអោយបានត្រឹមត្រូវ និងធ្វើជារបាយការណ៍រាយការមកខេត្ត។ លោកបានបន្តថា ស្ទឹង បឹង អូរ វាជាសម្បត្តិរបស់រដ្ឋខេត្តនិងចាត់ឱ្យមន្ត្រីជំនាញអោយចុះពិនិត្យនៅទីតាំងមួយនេះយ៉ាងណាៗនោះខេត្តនិងចាត់វិធានការណ៍តាមផ្លូវច្បាប់។លោកសាន់ ដារឹទ្ធប្រធានមន្ទីររ៉ែនិថាមពលខេត្តឱ្យដឹងថារូបគាត់កំពុងស្ថិតនៅខេត្តពោធិសាត់ ចាំគាត់ត្រឡប់មកពីខេត្តពោធិសាត់វិញបើខាងការសែតចង់ដឹង ចាំគាត់និយាយពីផ្លូច្បាប់អោយអ្នកការសែតបានយល់។ម៉ារ៉េត