ភ្នំពេញ៖ស្ត្រីម្នាក់បានមកត្អូញត្អែសួររកមន្ត្រីនគរបាលប៉ុស្ដិ៍ទួលដើម្បីសុំដាក់ពាក្យបណ្ដឹង បន្ទាប់ពីស្ត្រីរងគ្រោះបានចត ឈប់ម៉ូតូនៅខាងមុខបន្ទប់ជួលរបស់ខ្លួនមួយភ្លែតស្រាប់តែមានជនដែលមិនស្គាល់ពីអត្តសញ្ញាណ្ណបានមកធ្វើសកម្មភាពលួចកាច់ក សោរម៉ូតូរួចគេចខ្លួនបាត់ស្រម៉ោល នៅវេលា ម៉ោង០១និង៣០នាទីរសៀលថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៦នៅត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ក្បែរទីស្នាក់ ការភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះហេង សុនីតា អាយុ២៨ឆ្នាំ មានមុខ របរជាអ្នកលក់ដូរ បច្ចុប្បន្ន ស្នាក់នៅចំណុចកើត ហេតុខាង លើ និងមានស្រុកកំណើត នៅភូមិវិហ៊ាសួរគ៌ ឃុំវិហ៊ាសួរគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងជា ម្ចាស់ម៉ូតូ ម៉ាកwave អាល់ហ្វា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១-id ៨៦៨៤។
មន្ត្រីសមត្ថកិច្ចបាននិយាយថា បើតាមការរៀបរាប់ឲ្យដឹងពី ជនរងគ្រោះជាម្ចាស់ម៉ូតូ នៅមុនកើតហេតុ ស្ត្រីរងគ្រោះបាន ជិះបើកម៉ូតូរបស់ខ្លួនចេញពីស្រុកកំណើតមកកាន់បន្ទប់ជួលរបស់ខ្លួនក្បែរទីស្នាក់ការភូមិទួលគោក សង្កាត់ទួលសង្កែ ដោយបានចតឈប់ម៉ូតូនិងចាក់សោរកត្រឹមត្រូវ នៅខាងមុខ បន្ទប់ជួល រួចក៍ចាក់សោរចូលក្នុងបន្ទប់ជួលប្រហែល១៥ នាទីប៉ុណ្ណោះ ស្រាប់តែស្ត្រីរងគ្រោះចេញពីបន្ទប់ជួលមកវិញ ស្រាប់តែបាត់ម៉ូតូទៅហើយខណៈនោះស្ត្រីរងគ្រោះក៍បានស្រែកផ្អើលឆោឡោដើម្បីឲ្យអ្នកនៅជិតខាងជួយរកម៉ូតូរបស់គាត់ដែរតែរកពុំឃើញទើបជនរងគ្រោះបានសម្រេចចិតមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលទួលសង្កែដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូរបស់គាត់ផង ។ហាស់ កំសាន្ដ