បុរសម្នាក់បានដេកស្លាប់ម្នាក់ឯងយា៉ងអាណោចអាធមពេលប្រពន្ធកូនមកដល់ផ្ទះឃើញសពជនរងគ្រោះទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច ទើបដឹងថាជនរងគ្រោះបានដេកស្លាប់ដោយសាខ្សល់គ។ ហេតុការណ៍នេះបានកើតឡើងកាលពីមោ៉ង៩ព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិព្រៃស្វាយ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។មន្ត្រីនគរបាលរដ្ឋបាលប៉ុស្ដ៍មូលដ្ឋានទីនោះបានឲ្យដឹងថា៖ ជនរងគ្រោះដែលដេកស្លាប់លើផ្ទះខ្លួនឯងនោះឈ្មោះ ប្រាង ក្លូត អាយុ៣០ឆ្នាំ រស់នៅភួមិឃុំកើតហេតុខាងលើ។
ប្រភពពីមន្ត្រីដដែលនោះបានព័ត៍នាឲ្យដឹងបន្តថា កាលពីថ្ងៃ២៨ ខែមិនា ឆ្នាំ២០១៦ នោះបុរសរងគ្រោះខាងលើបានដឹកប្រពន្ធកូនទៅលេងផ្ទះម្ដាយ នៅឯភួមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដោយប្រពន្ធកូនបានដេកជាមួយម្ដាយទីនោះមួយយប់ ហើយនៅវេលាមោ៉ង៨និង០០នាទីយប់នោះបុរសរងគ្រោះក៍បានសុំប្រពន្ធនឹងប្ដាយទៅដេកចាំផ្ទះម្នាក់ឯងក្រែងបាត់របោះរបក្នុងផ្ទះ។ ស្រាប់តែស្អែកឡើងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ ប្រពន្ធចាំប្ដី មិនឃើញទៅយក ក៍សម្រចចិត្តនាំកូនទៅផ្ទះ ស្រាប់ទៅនៅវេលាមោ៉ង៩ព្រឹកទៅដល់ផ្ទះក៍ឃើញប្ដីដេកស្លាប់ នៅក្នុងផ្ទះក្បែរអង្រឹងម្នាក់ឯងយា៉ងអានោចអធមជាទីបំបំផុតក៍រាយកាដល់សមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់ពិនិត្យសពជាមួយគ្រូពេទ្យជំនាញខាងកិច្ចកានេះនិយាយថា៖ សពជនរងគ្រោះដេកស្លាប់នេះគឺដោយសាតែគេខ្សល់គរស្លាក់ខ្សល់ ពុំមាននណាដឹងធ្វើចលនាឲ្យគេក៍ស្លាក់ខ្សល់គាំងបេះដូងស្លាប់តែម្ដង ក្រោយពិនិត្យសពបានឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ៕