ខេត្តពោធិ៍សាត់៖ កម្លាំងនគរស្រុកវាលវែងបានចាប់ដៃគ្នាជាមួយកម្លាំងអាវុធមូលដ្ឋានទីបញ្ជារការស្រុកវាលវែង ចុះបង្ក្រាប់ការានដីព្រៃរបស់រដ្ឋរក្សា ក្នុងនោះចាប់បានជនសង្ស័យចំនួនបីនាក់នឹងវត្ថុតាងដែលកំពុងធ្វើសកម្មភាពជាក់ស្ដែងយកមកកាន់អធិការដ្ឋានស្រុកវាលវែង។ ហេតុការណ៍សហការចុះបង្ក្រាបរបស់កម្លាំងនគរបាលនឹងកម្លាំងអាវុធហត្ថនេះបានធ្វើឡើងនៅវេលាមោ៉ង៩នឹង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងទីតាំងរានដីព្រៃរបស់រដ្ឋរក្សាទុកចំណុច(30260.75504) ស្ថិតភូមិសំឡាញ ឃុំ ក្រពេីពី ស្រុកវាលវែង ខេត្តពោសាត់ ។
បើតាមលោកវរសេនីយ៍ត្រី ពុធ ប៊ុនធឿន មេបញ្ជារកាមូលដ្ឋានអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា៖ ដោយមានប្រជាពលរដ្ឋនៅតំបន់នោះបានរាយការដល់សមត្ថកិច្ចយើងនូវការានដីព្រៃរបស់រដ្ឋរក្សាទុក ត្រង់ភួមិសាស្ត្រខាងលើ កម្លាំងអាវុធយើងជាមួយកម្លាំងនគរបាលស្រុកវាលវែងបានចាប់ដៃរួមគ្នាចុះបង្ក្រាប់ភ្លាមៗ។ ដោយឃាត់ខ្លួន ជនសង្ស័យបានចំនួនបីនាក់ទី១ឈ្មោះ គីម ប្រុស ភេទ ប្រុស អាយុ 26 ឆ្នាំ រស់នៅភូមិ សេកសក ឃុំ ផ្លូវមាស ស្រុករតនមណ្ឌុល ខេត្តបាត់ដំបង ទី2-ឈ្មោះ សល់ សារួន ភេទ ប្រុស អាយុ 20 ឆ្នាំ រស់នៅ ភូមិ ឃុំជាមួយគ្នា (កម្មករសុីឈ្នួល )នឹងទី3-ឈ្មោះ ទីវ ប៊ុនហេង ភេទ ប្រុស អាយុ 45 ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា ជនទាំងពីរខាងលើ។ ក្នុងនោះសមត្ថកិច្ចបានដក់ហូតវត្ថុុតាងរួមមាបវិទ្យុទាកទង ០១ គ្រឿង ម៉ាសុីនត្រងទ័រន័រ ០៣ គ្រឿង នឹង កាំភ្លេីងស្នប់ 01 ដេីម ដោយបានធ្វើកំណត់ហេតុរក្សារទុកនៅអធិការដ្ឋាននគ បាលស្រុកវាលវែង រួមទាំងជនសង្ស័យ ទាំងបី បញ្ជូនទៅកាន់អធិការដ្ឋាននគបាលស្រុកវាលវែងចាត់កាបន្ត