ខេត្តព្រះសីហនុ៖សាលាដំបូងខេត្តព្រះសីហនុ បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីរសំណាក់មហាជនទូទៅ ខណៈគេមើលឃើញថា ទីតាំងដីទំនាស់មួយកន្លែង មានសេចក្តីសម្រេចដល់ទៅ២ គឺចេញសាក្រម ស្ថាពរ សម្រេចចាញ់ឈ្នះមួយហើយបែរជាមានដីការសម្រេចរក្សាការពារបន្ថែមមួយ ទៀតលើទីតាំង ដីដ៍ដែល ជាហេតុធ្វើឲ្យមានភាពច្របូកច្របល់ ផ្ទុះការតវ៉ាឡើង យ៉ាងក្តៅគគុករកទីបញ្ចាប់ គ្មាន។ ទីតាំងដី ទំនាស់នេះស្ថិតនៅចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
.ដីការសម្រេចរក្សាការពារលេខ ១០៨ ត រ ចុះថ្ងៃទី ២១ខែមិនាឆ្នាំ២០១៦ របស់សាលាតំបូងខេត្តព្រះសីហនុ ដែលម្ចាស់បំណុលឈ្មោះ សុខចាន់ រិទ្ឋ និង កូនបំណុល ព្រុំ តូម៉ា ហៅ ទក នៅព្រឹកថ្ងៃទី២៨មិនានេះ ត្រូវបាន លោក ចៅក្រម អ៊ី ឃាងដឹកនាមក្រុមការងារ និង មន្ត្រីពាក់ព័ន្ឋ ចុះធ្វើការប្រកាស ក្នុងគោលដៅ ធ្វើការហាមឃាត់ ភាគីទាំងសងខាងមិនអោយធ្វើអ្វីលើទីតាំងដីទំនាស់ ខណះពេល ដែលអង្គសេចក្តី មិនទាន់កំណត់ អោយភាគីណា ចាញ់ រឺ ឈ្នះ ពិតប្រាកដ។ជាមួយ នឹងដីការរក្សាការពារខាងលើនេះ ត្រូវបានភាគីកូនបំណុលព្រុំ តូម៉ា ហៅ ទក ធ្វើការបដិសេដ្ឋភ្លាមៗ មិនទទូល យកដីការនេះឡើយដោយ អះអាងថាទីតាំងដីដែលខ្លូនកំពង់កាន់នេះគឺបានដោយ អំណាច សាលក្រម សាលាដំបូងខេត្តព្រះសីហនុសម្រេចឲ្យ។
.លោក សុខ ចាន់ រិទ្ឋ ដែលជាម្ចាស់បំណុលនិង លោក លឹម គ្រីជាអ្នកជាប់ព្រុំ ជាមួយគ្នា បានអះអាងថាទីតាំងដីទំនាស់នេះ រូបលោក បានកាន់កាប់តាំងពីឆ្នាំ១៩៨៩និងបានកសាង ប័ណ្ណកម្មសិទ្ឋនៅឆ្នាំ១៩៩៧មកម្លេះ។ទីតាំងដីនេះកន្លងមក មិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែថ្មីៗនេះ បែជាលិចមុខ ឈ្មោះ ព្រុំ តូម៉ា និង ឈ្មោះឈឹម រស្មី ហៅ ស្រី នុច រួមជាមួយបក្សពួក មួយចំនួនទៀត នាយកគ្រឿងចក្រទៅធ្វើការឈូសឆាយបំផ្លាញរបងរបស់គាត់ និង លោក លឹម គ្រីខ្ទេចខ្ទី អស់។ ក្រោយពីមានបាតុភាពបែបនេះលោក ក៏បានចុះធ្វើការហាមឃាត់ដែរ ប៉ុន្តែក្រុមនេះ មិនបាន ស្តាប់ទេ ដោយគេអះអាងថា គេធ្វើនេះតាមអំណាចសាលក្រមសម្រេចអោយឈ្នះក្តីលើលោក ហេងអ៊ុយ ហុក ចេញដោយលោក គឹម អេងចៅក្រមសាលាតំបូងខេត្តព្រះសីហនុ។
.ដោយឡែក លោក លឹម គ្រី ដែលជាអ្នកជាប់ព្រុំ ហើយក៏ជាជនរងគ្រោះដែលត្រូវក្រុមឈ្មោះព្រុំ តូម៉ា និង ឈ្មោះឈឹម រស្មី ហៅ ស្រី នុច បានបញ្ជាក់ថា អំណាចសាលក្រមសម្រេចអោយ ឈ្មោះ ភឿក យឹម ឈ្នះក្តីលើលោក ហេងអ៊ុយ ហុក ដែលត្រូវបានឈ្មោះ ព្រុំ តូម៉ា និង ឈ្មោះឈឹម រស្មី ហៅ ស្រី នុច យកមកអះអាងនាពេលនេះ មិនមានការពាក់ព័ន្ឋជាមួយដីរបស់ពួកលោកទេ ព្រោះបើតាម លោកដឹងដីរបស់ ហេង អ៊ុយ ហុក គឺនៅផ្នែកខាងលើ(ជិតកំពូលភ្នំ)ឯណោះ ដូចនេះយោងសកម្មភាព របស់ក្រុមរបស់ឈ្មោះ ព្រុំ តូម៉ា និង ឈ្មោះឈឹម រស្មី ហៅ ស្រី នុច គឺជអំពើជាន់ឈ្លីច្បាប់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃទាំងស្រុងហើយ ដោយពូកគេអាងអ្នកមានអំណាច និង ឃុប ឃិតជាមួយមន្ត្រីពាក់ព័ន្ឋមួយចំនួន។
ដោយឡែក លោក ព្រុំ តូម៉ា និង ឈ្មោះឈឹម រស្មី ហៅ ស្រី នុច បានអះអាងថា អ្វីដែលខ្លួនធ្វើការឈូសឆាយ ធ្វើរបងថ្ម ហ៊ុំព័ទ្ឋដីខាងលើនេះ គឺសុទ្ឋតែអនុវត្តន៍ទៅតាមផ្លូវច្បាប់ គឺ អ្វីៗតាមតែអំណាចសាលក្រមឈ្នះក្តីរបស់របស់សាលាតំបូងខេត្តព្រះសីហនុ ទាំងអស់ ហើយក៏ មិនធ្វើខុសទីតាំងដីដែលបានកាន់កាប់ពីមុនមកដែរ ឯ ដីរបស់លោក សុខ ចាន់រិទ្ឋ និង លោក លឹម គ្រី មិនមែននៅទីតាំងនេះទេ គឺអ្វីៗលោកទាំងពីរមានការភ័ណ្ឌច្រឡុំទាំងស្រុង ហេតុនេះលោក សូមធ្វើការបដិសេធន៏ មិនទទួលយកនូវដីការសម្រេចរក្សាការពារលេខ ១០៨ ត រ ចុះថ្ងៃទី ២១ខែមិនាឆ្នាំ២០១៦ របស់សាលាតំបូងខេត្តព្រះសីហនុ ដែលអានដោយចៅក្រម អ៊ី ឃាង ជាដាច់ឃាត។ជុំវិញបញ្ហារ ខាងលើនេះ ភាគីទាំងសងខាងមិនគួរកើតមានការទំនាស់ បង្ករ ឲ្យមាន ភាព ស្មុកស្មាញ ដូចនេះសោះ គួរណាស់ ឲ្យមន្ត្រីជំនាញសុរិយោដី ធ្វើការបញ្ជាក់ឲ្យបានច្បាស់ ថាដីរបស់លោក សុខ ចាន់ រិទ្ធ នឹងលោក លឹម គ្រី នៅចំណុចណា ហើយដីឈ្មោះ ហេង ហ៊ុយ ហុក នៅចំណុចណា ដើម្បីឲ្យភាគីទំនាស់ចូលគ្រប់គ្រងដីរបស់ខ្លូនឲ្យចំគោលដៅ ចំណែកឯប្រពន្ធ័តុលាការ ក៍ដូចគ្នា មុននិងសម្រេចចេញសាលក្រមក៏ដូចដីការក្សាការពារក៏គួរចុះមកពិនិត្យជាក់ស្តែង ផងដែរមិន គួរដី ទីតាំង តែមួយបែរជាចេញសាលក្រម ផង ដីការរក្សាការពារផង បង្ករឲ្យមានទំនាស់មិនចេះ ចប់។ទាំងនេះសរបញ្ចាក់ឲ្យឃើញថា ទាំងមន្ត្រីជំនាញសុរិយាដីនឹង ប្រពន្ធ័តុលាការហាក់ដូច ជាមិន ទទូល ខុសត្រូវអ្វីទាល់តែសោះ។កោះពស់(រូបភាពចុះប្រកាសដីការក្សាការពារ)