​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ម្នាក់ ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​ជ្រុល​ទៅបុក​ក្រោយ​កុងតឺន័រ​ឈប់​ចត​រងរបួស​ធ្ងន់​

0

ភ្នំពេញ​:​បុរស​ជា​មន្ត្រីនគរបាល ផ្នែក​សេនាធិការ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ម្នា​ក់បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយសា​េ​ជិះ​ម៉ូតូ​វ៉ា​ម៉ូតូ MSX មួយគ្រឿង​ហើយ​បាន​ប៉ះ ក៏​រ៉េ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​លើផ្លូវ​បណ្តាល​
​រងរបួសរ​យាស់​ក្រោម​ចង្ការ​ធ្ងន់ធ្ងរ ។​​ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី​យប់​ថ្ងៃទី ២៩ មិនា ២០១៦​នៅតាម​បណ្តោយ​ផ្លូវ វេ​ង ស្រេង មុខ​រោងចក្រ​តំឡើង​ម៉ូតូ​ក្រុមហ៊ុន ហុង ដារ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​មន្ត្រីនគរបាល​រងគ្រោះ ឈ្មោះ វិ​រះ អាយុ ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ម៉ូតូ​ម៉ាក​ហុងដារ​ស្កុប​ពី​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ 1AC-1956 ជា​អំណោយ​របស់លោក យឹម សារ៉ាន់​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ អោយ​ជិះ​បំរើកា​រងារ ពីព្រោះ​ជនរងគ្រោះ​មាន​ជីវភាព​ខ្វះខាត​។​Image56
​បើតាម​ប្រភពពី​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ​គេ មន្ត្រីនគរបាល ជិះ​ម៉ូតូ​ម៉ាក​ហុងដារ​ស្កុប​ពី​តាម​បណ្តោយ​ផ្លូវ វេ​ង ស្រេង ទិសដៅ​ពី​លិចទៅ​កើត ស្រប​ជាមួយ​ម៉ូតូ​MSX​ពណ៍​ខ្មៅ​មួយគ្រឿង​ពាក់​ទៀត​ជិះ​ដោយ​បុរស​២​នាក់ ខណៈ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​វ៉ា​ម៉ូតូ MSX តែ​បាន​ទៅ​ប៉ះ​ម៉ូតូ MSX ហើយ​ម៉ូតូ​ជនរងគ្រោះ​បាន រ៉េ​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​តាម​បណ្តោយ​ផ្លូវ បណ្តាលអោយ​បុក​ពេញទំហឹង​សន្លប់​និង រងរបួសរ​យាស់​ក្រោម​ចង្ការ​ហូរឈាម​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​ជនរងគ្រោះ​រង​ការ​ខូ​ត​ខាត​ខាងមុខ​ទាំងស្រុង រីឯ​បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ MSX រងរបួស​ស្រាល ។​Image55
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​មន្ទីរពេទ្យបង្អែក​ពោធិចិនតុង ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ។​