​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋបាលខេត្ត​បាត់ដំបង បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ “ នីតិវិធី​អនុវត្ត​ការងារ រជ្ជទេយ្យ​ថវិកា កម្មវិធី​សម្រាប់​អង្គភាព ” ដល់​មន្ត្រី​មកពី​ខេត្ត ចំនួន​០៣ ​បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​

0

វគ្គ​បណ្តុះបណ្តាល​ស្តីពី “​នីតិវិធី​អនុវត្ត​ការងារ​រជ្ជទេយ្យ​ថវិកា​កម្មវិធី សម្រាប់​អង្គភាព​ថវិកា​” ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រួមជាមួយ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្តបាត់ដំបង សម្រាប់​មន្ត្រីរាជការ​ប្រមាណ​១៦២​នាក់​ក្នុង​គោលដៅ​ដើម្បី​បង្កើន​និង​ពង្រឹង​ថែមទៀត​នូវ​សមត្ថភាព​មន្ត្រីរាជការ ជាពិសេស​មន្ត្រី​ជំនាញ​ដែលជា​រជ្ជទេយ្យ​ករ​ចំណូល​, រជ្ជទេយ្យ​ករ​បុរេប្រទាន​,​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ របស់​មន្ទីរ​នានា និង​អង្គភាព​ពាក់ព័ន្ធ ដែល​ត្រូវ​ចូលរួម​អនុវត្ត​សាកល្បង​ថវិកា​កម្មវិធី​ពេញលេញ​នៅ​ឆ្នាំ​២០១៦​នេះ ដែលមាន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩​មីនា​ដល់​ថ្ងៃទី​០១​មេសា​ឆ្នាំ​២០១៦ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ខេមរា​១ ក្រុង​-​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម ពេជ្រ ស​ម្ប​តិ្ត អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង ។​photo_2016-04-29_12-10-46 photo_2016-04-29_12-10-52 photo_2016-04-29_12-10-56
នៅក្នុង​ឳ​កាស​បើក​វគ្គ​បណ្តុះបណ្តាល​នេះ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​គូសបញ្ជាក់ថា​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តបាត់ដំបង​ក៏ដូចជា​ខេត្ត​ដទៃទៀត​នៅ​ភាគ​ពាយ័ព្យ​នេះ បានរួម​ចំណែក​ក្នុង​ការងារ​កែ​ទម្រ​ង​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សំដៅ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ក្នុងនោះ​ក៏​នៅ​ជួប​បញ្ហា​ប្រឈម​ខ្លះៗ ដោយសារ​បញ្ហា​កង្វះ​ធនធានមនុស្ស​ដែលមាន​ចំណេះដឹង​និង​បទពិសោធន៍​គ្រប់គ្រាន់​។ ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង បាន​សង្កត់ធ្ងន់​ទៀតថា​៖​វគ្គ​បណ្តុះបណ្តាល​ស្តីពី ß​នីតិវិធី​អនុវត្ត​ការងារ​រជ្ជទេយ្យ​ថវិកា​កម្មវិធី​សម្រាប់​អង្គភាព​ថវិកា​› នេះ​ពិត​ជាមាន​សារសំខាន់​និង​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃ​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​របស់​មន្ត្រីរាជការ​ប​ណ្តា​មន្ទីរ អង្គភាព​ជុំវិញ​សាលាខេត្ត​បាត់ដំបង ក៏ដូចជា​សម្រាប់​មន្ទីរ អង្គភាព​មកពី​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ប៉ៃលិន​។ ជាពិសេស​ទៀត​នោះ គឺ​សម្រាប់​មន្ត្រីរាជការ ដែលជា​រជ្ជទេយ្យ​ករ​ចំណូល រជ្ជទេយ្យ​ករ​,​បុរេប្រទាន​,​និង​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលជា​ផ្នែក​មួយ នៃ​កម្មវិធី​នយោបាយ របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា ។​
​ឯកឧត្តម​អនុរដ្ឋលេខាធិការ ពេជ្រ ស​ម្ប​តិ្ត បាន​មានប្រសាសន៍ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បណ្តុះបណ្តាល​និង​កសាង​សមត្ថភាព​មន្ត្រីរាជការ ដែលជា​កត្តា​គន្លឹះ​ដើម្បី​សម្រេច​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការកែទម្រង់​,​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ឱ្យអនុវត្ត​នូវ​ឯកសារ​ß​ទស្សនាទាន​ស្តីពី​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៣-២០២០› ក្នុង​គោលដៅ​ផ្លាស់ប្តូរ​ជា​ជំហានៗ​នូវ​ប្រព័ន្ធ​ថវិកា​ដែល​ផ្តោតលើ​ធាតុ​ចូល​និង​មជ្ឈការ​ឆ្ពោះ​ទៅជា​ប្រព័ន្ធ​ថវិកា​ដែល​ផ្តោតលើ​លទ្ធផល​ឬ​សមិទ្ធកម្ម និង​វិមជ្ឈការ​។ ហើយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាននិងកំពុង​រៀប​ចំក​ម្ម​វិធី​បណ្តុះបណ្តាល ថែមទៀត​ជូន​ដល់​មន្ត្រីរាជការ​របស់​ក្រសួង​ស្ថាប័ន​និង អង្គភាព​ពាក់ព័ន្ធ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ពិសេស គឺ​វគ្គ​បណ្តុះបណ្តាល​ជា​ស៊េរី​កម្រិត​វិញ្ញាបនបត្រ សម្រាប់​មន្ត្រីរាជការ​រ​បស់​ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ រដ្ឋបាល​និង​សហគ្រាស​សាធារណៈ របស់​រដ្ឋ ដែល​នឹង​ត្រូវតែ​តាំង​ជា​រជ្ជទេយ្យ​ករ រជ្ជទេយ្យ​ករ​រង​ភ្នាក់ងារ​បើក​ផ្តល់​និង​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​។ ឯកឧត្តម ក៏បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ត្រងត្រាប់​នូវ​គ្រប់​បទឧទ្ទេសនាម​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ព្រមទាំង​ចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ គំនិត​យោ
​ប​ល់​និង​បទពិសោធន៍ ប្រកបដោយ​លក្ខណៈ​បុរស​កម្ម ដើម្បី​ស្វែងយល់ និង​ចាប់យក​ចំណុច​គន្លឹះ​សម្រាប់​យកទៅអនុវត្ត នៅពេល​ត្រឡប់​ទៅកាន់​ប​ន្ទីរ អង្គភាព​រៀងៗ​ខ្លួន​នៅក្រោយពេល​បញ្ចប់​វគ្គ​សិក្សា ។ ដោយ​យើង​មិនត្រូវ​រួញរា​ទេ គឺ​ត្រូវ​រួមគ្នា​ដោះស្រាយ​ប្រកបដោយ​បុ​រេ​សកម្ម និង ប្រកាន់យក​នូវ​អភិក្រម ß​ធ្វើ​បណ្តើរ រៀនសូត្រ​បណ្តើរ និង ដកស្រង់​បទពិសោធន៍​បណ្តើរ​› ដើម្បី​កសាងបាន​នូវ​ចំណេះដឹង ចំណេះធ្វើ និង​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​សម្រេច​ជោគជ័យ​រួម គឺ​កសាងបាន​នូវ ß​ប្រព័ន្ធ​ថវិកា​ដែល​ផ្តោតលើ​លទ្ធផល ឬ​សមិទ្ធកម្ម និង​វិមជ្ឈការ › ។​
អត្ថបទ -​រូបភាព ៖ អ៊ុក សំអាន ( បាត់ដំបង​)