កណ្ដាល:លោកយឺតារ៉ភ្នាក់ងាសារពត៍មាននិស្សិតខ្មែរម្នាក់ត្រូវបានមេឈ្មួញដែលជាថៅឈរចាំទិញកែប្រេងវាយយ៉ាងដំណំ ខណៈចុះយកពត៍មាន កាលពីម៉ោង
11និង45នាទី នាថ្ងៃទី29 ខែមិនា ‘2016នៅចំនុចភូមិកំពង់ចំលងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ដោយបានទទួលពត៍មានមកថាមាន អ្នកទទួលទិញប្រេងខុសច្បាប់ជាប្រចាំពីតៃកុងឡានលួចយកមកលក់ឲ្យមេឈ្មួញរកសីុខុសច្បាប់។ដោយក្រុមអ្នកយកព័ត៍មានយើងបានធ្វើការសង្កេតឃើញថាមានរថយន្តប្រភេទស៊ីទែនដឹកប្រេងឲ្យក្រុមហ៊ុន សូគីមិច សាវីមិច និងតេលា ជាដើម ។
ប្រភពពីជនរងគ្រោះ ឈ្មោះ យឺត តារ៉ា.ជាភ្នាក់សាពត៍មាននិស្សិតខ្មែរបានឲដឹងថា:មុនពេលកើតហេតុរូបគាត់បានចុះទៅយកពត៍មានពីករណីទិញប្រេងខុសច្បាប់ដោយ គេស្គាល់ឈ្មោះ ហេង សុភក្រ័ដែលជាថៅកែចាំឈរទិញប្រេងដែលតៃកុងឡានលួចលក់។ខណៈនោះលោកមិនទាន់បានចុះពីលើម៉ូតូផងស្រាប់តែឈ្មោះហេងសុភក្រ័ដែលជាមេឈ្មួញបានស្ទុះទាញកាបូបស្ពាយរបស់លោកបោកទៅនិងថ្មនាជញ្ចើមផ្លូវឡើងខ្ទេចអស់តែម្ដងហើយថែមទាំងវាយមកលើរូបគាត់ 3ដៃចំសៀតផ្កា ខាងឆ្វេង និងស្ទុះមកវ៉ៃ3ដៃទៀតចំដើមទ្រូងខាងឆ្វេងបណ្ដាលឲរូបគាត់រងរបួសយ៉ាងដំណំ ទ្រមខ្លួននៅក្នុងគ្រានោះ។ ប្រភពដដែលបានឲដឹងទៀតថា
ពេលកំពង់កើតហេតុជនល្មើសចាប់គាត់វាយមិនប្រណីដៃថែមទាំងច្រានគាត់ប៉ើងសូម្បីតែគាត់ពុំបានតដៃអ្វីសោះ ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពពីលោក.ទេស.វិបុល.ចាងហ្វាងកាសែតនិស្សិតខ្មែរបានឲដឹងថាលោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអំពើយ៉ាងឃោឃៅរបស់ឈ្មួញទិញប្រេងពីតៃកុងរថយន្តស៊ីទែនដែលលួចលក់យ៉ាងសកម្មនោះដែលជាអំពើខុសច្បាប់ហើយថែមទាំងបានប្រើនូវអំពើហឹង្សាមកលើកូនចៅរបស់លោកទៀត។លោកសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរ។លោកបានសំណូមពរដល់អាជ្ញារធរនិងសម្ថកិច្ចមេត្តាជួយចាត់កាតាមចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន ដើម្បីកុំឲឈ្មួញទុចរិតរូបនេះធ្វើអ្វីតាមតែអំពើចិត្តមកលើអ្នកកាសែត.និងប្រជាពលរដ្ផស្លូតត្រង់ផ្សេងទៀតនៅលើកក្រោយ.ហើយនេះជនល្មើសទំនងមានបំណងសម្លាប់អ្នកការសែតដើម្បីបំបាត់ពត៍មានដែលខ្លួនបានទិញប្រេងដែលដែលជាអំពើខុសច្បាប់ពីតៃកុងរថយន្តបានលួចលក់ជាយូឆ្នាំណាស់មកហើយ៕
ដោយ.ខាត់.សុឃឿន