​រថយន្ដក្រុង​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន​ភី​.​អេស បើក​គៀរ​ ​បុរស​រត់​ម៉ូតូឌុប​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​បាក់ដៃ​ឆ្វេង​ខ្ទិច​

0

 

​ភ្នំពេញ​៖​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ភី​.​អេស បើក​គៀរ​ទាក់​ដៃចង្កូត​ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង​អូស​ប្រហែល​៣០​ម៉ែត្រ​ខណៈ​ស្រប​ទិស​បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​បែក​សាច់​បាក់ដៃ​ខាងឆ្វេង​និង​ត្រូវបាន​រថយន្ដ​សា​ម៊ុ​យ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៦ នៅត្រង់ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងជើង​ស្ថានីយ៍ទូរទស្សន៍​CTN ក្រុម​១៣ ស្ថិតក្នុង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​photo_2016-04-29_16-47-15

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ឡាយ សុផាន​ណា ភេទ​ប្រុស ស្នាក់នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​១​គ្រឿង ពណ៍​ក្រហម ពាក់​ស្លាក​លេខ​សេរី​ចាស់ ភ​.​ព​១ ង​.២៥៩៧​។​ចំណែក​រថយន្ដ​បង្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​២B.៩១១២ ជា​ប្រភេទ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ភី​.​អេស​ចេញពី​ភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ប៉ោយប៉ែត រីឯ​តៃកុង​រថយន្ដ​មិនត្រូវ​
​បាន​ស្គា​ល់ពី​អត្តសញ្ញាណ្ណ​នោះទេ​ដោយបាន​បើកទ្វារ​រថយន្ដ​រត់គេច​ខ្លួន​បាត់​ស្រ​ម៉ោ​ល​ទៅហើយ​។​photo_2016-04-29_16-47-09

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បើតាម​សាក្សី​ដែល​នៅ កន្លែង​កើ​ហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​
​ឃើញ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ពេញ​រថយន្ដ​បាន​បើកបរ​ចេញពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម​ស្រប​ទិស​គ្នា​ជាមួយនិង​ម៉ូតូ​រងគ្រោះ​ដែល​បើកបរ​នៅ​ចំហៀង​ខាងស្ដាំ​ដៃ​រថយន្ដ​បង្ក​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ដ​បង្ក​បាន​បើក​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ដោយ​គេច​ពី​រថយន្ដ​១​គ្រឿង​ទៀត​ដែល​បើកបរ​បញ្ច្រាស់ទិស​ទើប​បណ្ដាល​ឲ្យ​ប៉ះ​ទាក់​ដៃ​ច​ង្កូ​ម៉ូតូ​រងគ្រោះ​ដួល​អូស​ទាំង​ម៉ូតូ​និង​អ្នកបើកបរ​ចំ​ង៉ា​យ​ប្រមាណ​ជា​៣០​ម៉ែត្រ​បណ្ដាល​ឲ្យ​រងរបួស​បែកសា​ច់បាក់​ដៃ​ខាងឆ្វេង​ទាំងស្រុង​ចំពោះ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ​ដោយឡែក​តៃកុង​រថយន្ដ​បាន​បើកទ្វារ​រួច​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​ទៅហើយ​ដោយ​បន្សល់ទុក​នូវ​រថយន្ដ​ក្រុង​១​គ្រឿង​និង​អ្នកដំណើរ​ជាច្រើន​នាក់​បាន​ចុះ​ពី​រថយន្ដ​ដើម្បី​រក​មធ្យោបាយ​ធ្វើដំណើរ​ទៅមុខទៀត​ដោយ​ខ្លួនឯង​ផងដែរ​។​photo_2016-04-29_16-47-02

​មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​ម៉ូតូ​ត្រូវបាន​រថយន្ដ​សា​ម៊ុ​យ​របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ព្រមទាំង​ធ្វើ​វាស់វែង​ដោយ​យក​រថយន្ដ​បង្ក​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ភី​អេស​និង​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​ទុ​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕​ហាស់ កំសាន្ដ​photo_2016-04-29_16-46-55 photo_2016-04-29_16-46-50