បន្ទាយមានជ័យ:លោកប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរីយោដីខេត្តលើក ឡើងថា: ការិយាល័យស្រុកក្រុង ត្រូវរឹតបន្ដឹងនិងណែនាំអោយ ពលរដ្ឋចូលរួមបំពេញបែបបទ ឬច្បាប់ សាងសង់អោយបានត្រឹមត្រូវ ចៀសវៀង ការសាងសង់ លើចំណីផ្លូវ សាងសង់លើ បឹងស្ទឹង ឬខុសលក្ខណះច្បាប់ ចំពោះគ្រប់ការសាងសង់ សំណង់រឹងមាំ លើកឡើងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែមីនាឆ្នាំ២០១៦និងលើកទិសដៅអនុវត្តបន្តនៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរីយោដី ខេត្តបន្ទាយមានជ័យនាថ្ងៃទី៣០មីនា២០១៦។
លោក ប្រាក់ ប៉ូលី ស្នើសុំអោយមន្ត្រីទាំងអស់ជំរុណកិច្ខការអភិវឌ្ឍន៍វិស័យដីធ្លី សំណង់ និងរៀបចំដីធ្លី នគរូបនីយកម្ម អោយកាន់តែមានមូលដ្ឋានរឹងមាំ ធ្វើអោយដីក្លាយជាប្រភពធនធានពិតប្រាកដ សម្រាប់កាអភិវឌ្ឍន៍ បានប្រើប្រាស់ដោយតម្លាភាព។
បញ្ជាក់ថាជាលទ្ធផល សកម្មភាពការងារប្រចាំខែ មីនាឆ្នាំ២០១៦សម្រេចបានលើការងារ រៀបចំដែនដី នគររូបនីយកម្ម សំណង់ សុរីយោដី និងលំនៅឋាន ការងាររដ្ឋបាល និងកិច្ចការទូទៅ មានមន្ត្រី សរុប៦៨រូប ស្រី៥រូប (ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស រយះពេល១ឆ្នាំ ចំនួន២រូប និងរយះពេល៣ ខែ១រូប) មន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរ និងមន្ត្រីស្រុកក្រុង ១៦ រូប មន្ត្រីកម្មវិធីអនុវិស័យដីធ្លីLASSPចំនួន ៨រូប។
ការងារដីធ្លី ការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ បាននិងកំពុងដំណើការវាស់វែងដីជូនពលរដ្ឋ និងស្ថាប័ណរដ្ឋ ដើម្បីចេញវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុនៅ ស្រុកមង្គល់បូរី ព្រះនេតព្រះ និងក្រុងសិរីសោភ័ណ៕ដោយ:ឃិន គន្ធា