អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា បើរកឃើញថាមានពលរដ្ឋជួបការលំបាកសូមផ្តល់ដំណឹងអោយក្រុមការងារដើម្បីចុះជួយទាន់ពេល

0

បន្ទាយមានជ័យ ៖ ឯកឧត្តមយូឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជាថ្លែងដូចនេះក្នុងកិច្ចប្រជុំស្តីពីការកសាងផែនការអភិវឌ្ឍន៍របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦នៅសាលប្រជុំសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។image1
ក្រៅពីការលើកឡើងដូចនេះឯកឧត្តម ក៏បានសម្តែងនៅការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយ គ្រោះមហន្តរាយ និងផ្តល់សេវាកម្មមនុស្សធម៌ផ្សេងទៀត បានទាន់ពេលវេលា ជាពិសេសការលះបង់កម្លាំងកាយចិត្តស្មារតី ពេលវេលា ម្ចាស់ការច្នៃប្រឌិតរបស់គណៈកិត្តិយសសាខា ក្នុងការកៀរគររកមូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា ។ក្នុងកិច្ចប្រជុំនេះដែរឯឧត្តម លី សារី ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងដែរថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ធ្លាប់ទទួលរងគ្រោះមហន្តរាយជាច្រើនដូចជា គ្រោះទឹកទំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួត ជាដើម ។ល។ ហើយប្រជាពលរដ្ឋដែលជាអ្នករងគ្រោះទាំងនេះ កំពុងរងចាំជំនួយ និងក្រុមការងារកាកបាទក្រហមយើងទាំងអស់គ្នាចុះជួយសង្គ្រោះអោយទាន់ពេល ។ ក្នុងនោះដែរឯកឧត្តមក៏បាន សំនូមពរដល់អនុសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទាំង៩ រៀបចំផែនការចុះជួយប្រជាពលរដ្ឋក្រីក្រ ពលរដ្ឋជួបគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ ឬភ្លើងឆេះផ្ទះ ធ្វើយ៉ាងណាអោយបានទាន់ពេលវេលា ។បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ឯឧត្តម លី សារី ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំអំណោយកាកបាទក្រហមកម្ពុជា ចុះចែកជូនជាការជួយរំលែកទុក គ្រួសារសពឈ្មោះ ងួន វណ្ណី ភេទស្រី អាយុ៥៥ បានដេកស្លាប់ មានកូនក្នុងបន្ទុក៥នាក់ ដោយអំណោយដែលត្រូវចែកជូនរួមមាន អង្ករ៨០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះ ឆ្នាំ១ ចានដែក១ និងថវិការ២០ម៉ឺនរៀល ៕image6 image1 image3 image4