ភ្នំពេញ ៖ បុរស៤នាក់ដែលចូលមកកំសាន្តនៅហាងខារ៉ាអូខេឌីយ៉ាម៉ង់ហើយពេលចេញមកវិញផ្ទុះកំហឹងនិងនារីៗ ដែលបំរើការនៅទីនោះ ក៏មានការផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលអោយមានមនុស្សរងរបួស២នាក់មកដល់ពេលនេះ គឺមិនទាន់មានប្រភពព័ត៌មានពីសមត្ថកិច្ចណាហ៊ាន
ផ្តល់អត្តសញ្ញាណ និងបញ្ជាក់ពីមូលហេតុពិតប្រាកដនោះទេ ព្រោះមានការហាមប្រាមពីថ្នាក់លើ តែគ្រាន់តែដឹងថា បុរស៣នាក់ជាមន្ត្រីយោធានៅអង្គភាពប្រឆាំងភេរវកម្ម និងម្នាក់ទៀតជានិស្សិត។ ទោះជាយ៉ាងណាប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះផ្តើមចេញពីទំនាស់រឿងអង្គុយផឹកស៊ីយកស្រីមកកំដរមិនឱ្យលុយធីប។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៤ នៅចំណុច មុខហាងខារ៉ាអូខេ ឌីយ៉ាម៉ង់ តាមបណ្ដោយផ្លូវលេខ១០៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីផ្ទុះអាវុធ ជាច្រើនគ្រាន់នៅហាងខារ៉ាអូខេឌីយ៉ាម៉ង់ បង្កឡើងដោយបុរស៤នាក់ដែលចូលមកកំសាន្តនៅហាងខារ៉ាអូខេហើយ ពេលចេញមកវិញផ្ទុះកំហឹងនិងនារីៗបំរើការក៏មានការផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលអោយមានមនុស្សរងរបួស២នាក់ ហើយបុរស៤នាក់នេះព្យាយាមជិះម៉ូតូគេចខ្លួនក៏ត្រូវបានកងកម្លាំងអន្តរាគមន៍នៃខណ្ឌសែនសុខបានធ្វើការដេញតាម ចាប់រហូតមកដល់ចំណុចផ្ទះលេខ៣៥តាមបណ្ដោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក៏ខាង កម្លាំងកងអន្តរាគមន៍តាមទាន់ក៏ចាប់ឃាត់ខ្លួនបុរស៤នាក់នេះភ្លាមៗតែម្ដង។
បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានអោយដឹងថា គឺមានបុរស៤នាក់បានចូលមកកំសាន្តនៅ ហាងខារ៉ាអូខេឌីយ៉ាម៉ង់ មួយសន្ទុះប្រហែលជាជិត១ម៉ោងហើយពួកគេក៏បានចេញមកវិញក៏មានការផ្ទុះសារ៉ាយ មួយបានកើតឡើងក៏បុរសម្នាក់ក្នុងចំនោម៤នាក់បានដក់កាំភ្លើងមួយដើមមិនស្គាល់ម៉ាក បាញ់រះជិត១០គ្រាប់ ក៏បណ្តាលឲ្យសន្តិសុខម្នាក់ រួមទាំងនារីម្នាក់រងរបួសផងដែរ ។ បន្ទាប់ពីមានការផ្ទុះអាវុធហើយបុរសទាំងបួននាក់នេះបានព្យាយាមគេចខ្លួន ពីកន្លែងកើតហេតុមកដល់ចំណុច មុខផ្ទះលេខ៣៥តាមបណ្ដោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក៏ត្រូវបានខាងកម្លាំងកងអន្តរាគមន៍ ខណ្ឌសែនសុខ តាមទាន់ក៏ធ្វើការសាកសួរ តែដោយបុរសដែលមានកាំភ្លើង យកកាំភ្លើងរបស់ខ្លួនគេដប់ចូលទៅ ក្នុងផ្ទះលេខ៣៥ របស់ប្រជាពលរដ្ធ ខណៈក៏សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរស៤នាក់នេះភ្លាមៗ តែម្តង៕